បង្កើតឲ្យុមានការចាប់អារម្មណ៍មុននេះសម្រាប់ទស្សនិកជន ពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាបានផ្ទុះការចាប់អារម្មណ៍ និងការប្រកាសបេក្ខភាពប្រគួតកញ្ញាឯកភេទទី៣ Miss Queen Cambodia 2023 ។
ចាប់អារម្មណ៍និងភ្ញាក់ផ្អើលក៏ព្រោះតែឆ្នាំនេះមានបុគ្គលដែលធ្លាប់ល្បីឈ្មោះលើបណ្តាញសង្គម២រូបត្រូវបានប្រកាសជាបេក្ខភាពក្នុងនោះគឺសោភណ្ឌ កក្កដា និងគ្រូអគ្គីនេត្រនោះតែម្តង ។
ស្រាប់តែពេលនេះមានការភ្ញាក់ផ្អើលនិងចាប់ភ្លឹកវិញម្តង ពីកម្មវិធីប្រគួតសម្រស់ភេទទី៣ល្បីឈ្មោះនៅកម្ពុជាខាងលើបានប្រកាសអំពីបេក្ខភាពពាក់ស្លាកលេខ MQC12
គឺកញ្ញា ជា ដេវីណា ។
ការចាប់ភ្លឹកនេះក៏ក្រោយពីសមាសភាពនាងត្រូវបានគេទម្លាយថាមានទាំងសមត្ថភាព ទេពកោសល និងបទពិសោធន៍ច្រើនលើវិស័យបង្ហាញម៉ូត ហើយត្រូវបានគេហ៊ានដាក់ក្តីរំពឹងថានឹងអាចទទួលបានតំណែងណាមួយពីកម្មវិធីប្រគួតខាងលើ ។
មានការទម្លាយថា ដេវីណា មានទាំងព្រម ហើយនាងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រគួតខាងលើ ព្រោះនាងគឺជាតារាបង្ហាញម៉ូតស្រាប់ មានកម្ពស់ ១.៧២ ម៉ែត្រ ទម្រង់មុខស័ក្កិសមដូចមនុស្សស្រីអាចមើលមិនដឹងថានាងជាភេទទី៣នោះឡើយ មិនតែប៉ុណ្ណោះនាង មានសមត្ថភាពសិល្បៈ និងទំនាក់ទំនងល្អស្រាប់ជាមួយក្រុមអ្នកជំនាញឆ្នៃម៉ូតរាត្រីសមោស និងអ្នកច្នៃឈុតតំណាងជាតិ ដែលនេះគឺជាចំណុចខ្លឹមដែលគេហ៊ានដាក់ក្តីរំពឹងខ្ពស់សម្រាប់នាង ។
មានការបង្ហើបដែរថា សូម្បីឈុតតំណាងជាតិក៏ត្រូវបានច្នៃដោយលោក មាឃ គួន ខណៈដែលមុននេះនាងបានសំងំធ្វើការហ្វឹកហាត់បន្ថែមទាំងការដើរបង្ហាញម៉ូត ពិសេសការហ្វឹកហាត់ដើម្បីយករូបរាងកាយ និងកាយសម្បទាផងដែរ ។
មានអ្នកខ្លះបានលើកឡើងជាសំណួរថាតើបេក្ខភាពរូបនេះនឹងក្លាយជាដៃគូប្រជែងរបស់ សោភណ្ឌកក្កដា និងគ្រូអគ្គីនេត្របានដែរឬយ៉ាងណា គឺមានតែរងចាំតាមដានបន្តទៀតប៉ុណ្ណោះ ។
គួរបញ្ជាក់ដែរថានេះគឺជាឆ្នាំ ទី៣ហើយដែលកម្មវិធីប្រគួតសម្រស់ភេទទី៣ Miss Queen Cambodia 2023 ត្រូវបានរៀបចំធ្វើនៅកម្ពុជាដែលទទួលបានការគាំទ្រ និងលើទឹកចិត្តច្រើនពិសេសបានក្លាយជាវេទីការប្រគួតសម្រស់សមត្ថភាពធំបំផុតនៅសម្រាប់ពួកគាត់ផងដែរ ៕