ថ្មីៗនេះនៅលើបណ្តាញសង្គមបាននាំគ្នាចែករំលែកតៗគ្នាជាមួយ អារម្មណ៍ ភ្ញាក់ផ្អើលហួសចិត្ត ព្រោះតែជារឿងថ្មីប្លែកមួយដែលកម្រកើតឡើង ដល់ថ្នាក់អ្នកជំពាក់លុយប្តឹងម្ចាស់លុយទៅវិញ។
កាន់តែហួសចិត្ត ព្រោះតែអ្នកជំពាក់អត់មានអីសងដល់ម្ចាស់ចបំណុលទេីបខ្លួនសម្រចចិត្តប្តឹងដល់អភិបាលខេត្តកំពតអោយជួយចេញមុខដោះស្រាយ។
ជាក់ស្តែងតាមក្រដាសបណ្តឹងបានរៀបរាប់ឈ្មោះអញ្ចើញដល់មេភូមិដែលពាក់ព័ន័ ដើម្បីមកដោះស្រាយ វិវាទក្រៅ ប្រព័ន្ធ តុលាការ ជាពិសេស ក្រោម អធិបតី ឯកឧត្ដម ម៉ៅ ធនិន ជាអភិបាលនៃ គណៈអភិបាលខេត្តកំពត ហើយចំពោះ ការ បរិច្ឆេទ ថ្ងៃដោះស្រាយវិវាត នេះគឺនៅថ្ងៃទី 09 ខែមករា ឆ្នាំ2023។
យ៉ាងណាមិញបើយោងតាមម្ចាស់បំណុលដែលមានអាខោនហ្វេសបុកឈ្មោះ អ៉ី កញ្ញារិទ្ធ បានបង្ងាញ អារម្មណ៍ ហួសចិត្តហើយថែមទាំងត្រៀមប្តឹងតបតរទៅតុលាការថែមទៀតផង។
ជាក់ស្តែងម្ចាស់បំណុលបានរៀបរាប់ថា អ្នកជំពាក់លុយ២០២៣ខ្ចីលុយញុំហើយដល់អត់មានលុយសងទៅប្ដឹងអ៊ុអភិបាលខេត្ត😂😂😂
ហើយខេត្តគេចេញលិខិតកោះញុំហើយថ្ងៃ៩ ប្តឹងញុំទៅខេត្ត ចាំខ្ញុំប្ដឹងវិញទៅតុលាការ។
គួរបញ្ចាក់ថាជុំវិញរឿងរ៉ាវនេះគឺជារឿងថ្មីប្លែកមួយកម្របានឃើញហើយគេក៏នៅតែបន្ងតាមដានបន្តទៀតថាតើ រឿងរ៉ាវនេះនិងបញ្ចាប់ទៅជាយ៉ាងណា៕