Monday, November 4, 2024
HomeUncategorizedរឿងបង្ក្រាបបទល្មើសព្រៃឈើនេះ បើឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា មិនដាក់បទបញ្ជាឲ្យតឹងរឹងនោះ ដូចវែកចកអ៊ីចឹងពីព្រោះអ្នកបង្ក្រាប និងឈ្មួញឈើផឹកស៊ីជាមួយគ្នាស្ទើររាល់ថ្ងៃទៅហើយ

រឿងបង្ក្រាបបទល្មើសព្រៃឈើនេះ បើឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា មិនដាក់បទបញ្ជាឲ្យតឹងរឹងនោះ ដូចវែកចកអ៊ីចឹងពីព្រោះអ្នកបង្ក្រាប និងឈ្មួញឈើផឹកស៊ីជាមួយគ្នាស្ទើររាល់ថ្ងៃទៅហើយ

- Advertisement -
toppostmedia

ខេត្តកំពង់ស្ពឺ៖ ឈើចម្រុះជិត៤០កំណាត់យកមករក្សាទុកនៅដែនជំរកសត្វព្រៃភ្នំឪរ៉ាល់ដើម្បីវាស់វែង និងរឹបអូសជាសម្បត្តិរដ្ឋបន្ទាប់ពីក្រុមអ្នកសារពត៌មានមួយក្រុមចុះទៅយកព័ត៌មានហើយប្រទះឃើញក៏រាយការណ៍ទៅជំនាញបរិស្ថានចុះធ្វើការបង្ក្រាប ។ ឈើទាំងនេះត្រូវបានសង្ស័យថាជាឈ្មើរបស់មេឈ្មួញឈ្មោះង៉ា និងឈ្មោះណុប ឌី ហៅឆើត ដែលសុតសឹងជាឈ្មួញធំប្រចាំតំបន់ស្រុកឱរ៉ាល់ដែលរហូតមកដល់ពេលនេះនៅមិនទាន់មានស្ថាប័នណាមួយបង្ក្រាបបានម្តងនៅឡើយទេ ។

ជាក់ស្តែងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ តាមព័ត៌មានដែលអ្នកព័ត៌យើងទទួលបានគឺមានមន្ត្រីព័ត៌មានជាច្រើនអង្គភាពមានបានចុះយកព័ត៌មាននៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ហើយបានជួបនឹងគំនរឈើជាច្រើនកន្លែងបានដាក់រាយប៉ាយតាមបណ្តាព្រៃនៅចុងភូមិរបស់ប្រជាពលរដ្ឋស្ថិតនៅចំណុចភូមិរមាំងសរ ឃុំតាសាល ស្រុកឱ្យរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ប្រជាពលរដ្ឋនិយាយសូមមិនបញ្ចេញឈ្មោះថា ក្នុងមូលដ្ឋានរបស់ពួកគាត់មួយរយះពេលកន្លងមកនាខែវស្សាក្រុមឈ្មួញហាក់ផ្អាកសកម្មភាបមួយរយះដែលក្រុមនោះត្រូវបានដឹងថាគឺឈ្មោះង៉ា ប្អូនបង្កើតលោកមេបញ្ជាការរងប៉េអឹមស្រុកឱរ៉ាល់ និងឈ្មោះ ណុប ឌី ហៅឆើត ជាមេឈ្មួញធំប្រចាំតំបន់នេះ តែពេលដែលគេយកឈើមកលាក់ទុកនៅភូមិរបស់គាត់ទើបមានការភ្ញាក់ផ្អើលនៅពេលឃើញជំនាញ ចុះបង្ក្រាបទើបពួកគាត់បានដឹងតែម្តង ។ ដោយឃើញមានប្រភេទឈើឡាំងជ្រុងមានប្រវែង៣,២០ម៉ែត្រ មានមុខកាត់ចាប់ពី៣០ឃ្លុំ ដល់៦០ មានចំនួន ៣៨ ដុំដោយពួកគាត់សង្ស័យថា ឈើទាំងនោះ គឺដឹកយកពីរតំបន់ផ្សេង? ដោយពួកគាត់លាន់មាត់ថា សម្រាប់ខេត្តកំពង់ស្ពឺនោះគឺគ្មានឈើ ធំៗបែបនេះនោះឡើយ ម្យ៉ាងវិញទៀតអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញឲ្យតែមានអ្នកផ្តល់ព័ត៌មានច្បាស់ការណ៌នោះគឺខាងជំនាញមិនបណ្តែតបណ្តោយលើកលែងនោះឡើយ គឺបង្ក្រាបខានតែបានជាក់ជាមិនខាន ។

មន្ត្រីបរិស្ថានមួយរូបបានបញ្ជាក់ប្រាប់ថាមុនឈានដល់ការបង្ក្រាបគឺលោកប្រធានមន្ទីរបានទទួលការរាយការណ៍ពីក្រុមអ្នកសារព័ត៌មានមួយក្រុមទើបលោក លោក អោម ម៉ាក់ ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដោយមានការយកចិត្តទុកដាក់ និងសហការល្អផងនោះ លោកបានទំនាក់ទំនងបញ្ជាអោយលោក ហ៊ុលម៉ារ៉ា ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចុះទៅប្រមូលឈើឡាំង ៣៨ដុំ ជាប្រភេទឈើជម្រុះដោយគេមិនស្គាល់ម្ចាស់នោះឡើយស្ថិតក្នុងភូមិរមាំងសរ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ មន្ត្រីដដែលបន្តថានេះជាកិច្ចសហការល្អពីសំណាក់អ្នកសារព័ត៌មានរវាងលោកប្រធាននឹង លោក ហ៊ុលម៉ារ៉ា ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ហើយសុំអោយការសហការល្អជាមួយអ្នកសារព័ត៌មានយើងបន្តជាយូរអង្វែងទៅ ។ ឈើទាំងអស់ក្រោយពីចុះទៅប្រមូលយកមករក្សារទុកនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រង់ចាំការវាស់វែងជាក្រោយ ។

ឈើជិត៤០ដុំដែលក្រុមឈ្មួញយកទៅលាក់ទុកក្នុងព្រៃត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍អោយជំនាញចុះទៅប្រមូលយកមករក្សាទុក និងរឹបអូសជាសម្បត្តិរដ្ឋ ត្បិតជាឈើដែលមិនមានម្ចាស់ ។ បើទោះជាបែបនេះក្តីមន្ត្រីមួយចំនួនបាននិយាយរបៀបលេងសើចថាឈើទាំងនេះអាចជារបស់ឈ្មួញឈើដ៏ធំប្រចាំស្រុកឪរ៉ាល់ដែលបច្ចុប្បន្ននៅតែហ៊ានដឹកទាំងយប់ទាំងថ្ងៃនោះកឺឈ្មួញឈ្មោះណុប ឌី ហៅឆើត រស់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ឈ្មួញឈើម្នាក់នេះឆ្លាតណាស់បើមានក្រុមបង្ក្រាបណាចុះទៅដល់ទឹកដីឱរ៉ាល់គឺគេហៅផឹកស៊ីហៅចងក្លើម្រាក់ភ្លាមតែម្តងមិនតែប៉ុណ្ណោះសូមម្បីតែមន្ត្រីកងរាជអាវុធហត្ថដែលចុះបេសកកម្មទៅទីនោះគឺមេឈ្មួញរូបនេះអោយដេកនៅផ្ទះសំណាក់របស់គេហ្វ្រីតែម្តង សូម្បីតែនគរបាលសេដ្ឋកិច្ចក៏ដូចគ្នាចុះទម្រាំតែសមត្ថកិច្ចប្រចាំស្រុកតើអ្នកណាទៅហ៊ានបង្ក្រាប? ចាក់ស្តែងដូចករណៅនេះជាដើមបើមិនមានអ្នពត៌មានរាយការណ៍អោយខាងបរិស្ថានទេម្លេះសមឈើទាំងនេះឡើងជិះលើឡានរត់ទៅដល់ភ្នំពេញបាត់ទៅហើយ ។

អ្នកសារព័ត៌មានមួយរូបបានលើកកឡើងផងដែរថារឿងបង្ក្រាបបទល្មើសព្រៃឈើនេះបើបើនាយឧត្តមសេនីយ៍សៅ សុខា មិនដាក់បទបញ្ជាអោយតឹងរុឹងទេទាំងមន្ត្រី និងក្រុមឈ្មួញ និងនៅតែបន្តសកម្មភាពហើយបានចិត្តជិះសេះលែងដៃជាក់ជាមិនខាន៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular