Monday, November 4, 2024
Homeសិល្បៈកម្សាន្តវណ្ណដា ក្លាយជា BA របស់ Cocacola ស្របពេលដែល ជីដេវីដទទួលបានកាដូនាឡិកាតម្លៃ 23 000 ដុល្លារពី Sting

វណ្ណដា ក្លាយជា BA របស់ Cocacola ស្របពេលដែល ជីដេវីដទទួលបានកាដូនាឡិកាតម្លៃ 23 000 ដុល្លារពី Sting

- Advertisement -
toppostmedia

ភ្នំពេញ៖ កំពូលតារារ៉េបប្រចាំប្រទេស២ដួង ជីដេវីដ និង វណ្ណដា បានក្លាយជាតារាលំដាប់កំពូលមានហ្វេនៗគាំទ្រជាច្រើនស្រឡាញ់ និងតាមដានរាល់សកម្មភាព ជាពិសេសពួកគេទាំងពីរនាក់គឺជាដៃប្រកួតប្រជែងជាមួយគ្នាលើសង្វៀនវិស័យចម្រៀងរ៉េបនៅកម្ពុជា ។

ដោយក្រៅពីការប្រកួតចម្រៀងលើវិស័យរ៉េបហើយនោះគេកត់សម្គាល់ឃើញថាអ្ន្គកគាំទ្ររបស់តារាទាំងពីរដួងនេះ កន្លងទៅធ្លាប់លេចចេញជាមតិចម្រុះសម្រាស់រវាងគ្នានឹងគ្នាជាបន្តបន្ទាប់ផងដែរ ។ យ៉ាងណាមិញថ្មីៗនេះមាន ការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ អាចថាជារឿងចៃដន្យ ដែលក្រុម ភេសជ្ជៈ 2បានធ្វើរឿងធំៗដាក់តារារ៉េបទាំងពីរនាក់នេះ គឺក្រុមហ៊ុន Sting បានរៀបចំពិធីជប់លៀងកំរប់3ឆ្នាំដែលកំពូលតារារ៉េបG davjd ក្លាយជាតារាតំណាង ហើយក្នុងនោះក៏មា នការផ្តល់ជាកាដូនាឡិកាតម្លៃ23000$ដល់ ជីដេវីដផងដែរ។

ស្រប់ជាមួយគ្នាគាប់ជួនណាស់ ក្រុមហ៊ុន ភេសជ្ជៈ Cocacola បានប្រកាសតែងតាំងកំពូលតារារ៉េបវណ្ណដាក្លាយជាតារាតំណាងរីហៅ ទូត សុឆន្ទៈ ផងដែរ ។ រឿងនេះបានកំពុងធ្វើអោយអ្ន្គកគាំទ្រតារា2ដូងនេះ មានការចាប់អារម្មណ៍ជាខ្លាំង ហើយអ្នកខ្លះក៏បានធ្វើការចែករំលែក ហើយផ្ចាប់សារ តើអ្នកផឹក Sting or Coca ។

គួរបញ្ចាក់ថា កំពូលតារារ៉េបទាំងពីរដូងនេះ ត្រូវបានគេចាត់ទុកថា ជាតារាស្តេចស្ពត ពាណិជ្ជកម្ម ដែលក្រៅពីក្រុមហ៊ុន ភេសជ្ជៈ ទាំងពីរខាងលើហើយ នៅមានជាច្រើនទៀត ដែលសុទ្ធសឹងពួកគេជាតារាតំណាង ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular