នៅសល់តែប្រមាណជាងពីរខែប៉ុណ្ណាះតារាចម្រៀង ទេព បូព្រឹក្ស កាន់តែទន្ទឹង ចង់ឃើញមុខកូនជាខ្លាំង។អ្វីដែលកត់សម្គាល់ខុសពីតារាដទៃរហូតមកដល់ ពេលនេះ ទេព បូព្រឹក្ស មិនទាន់បង្ហាញភេទឬឈ្មោះកូន នោះឡើយ ដោយនាង បញ្ជាក់ថាមិនមែនមានតែអ្នកគាំទ្រទេសូម្បីតែសាច់ញាតិមួយចំនួនក៏នាងមិនបានប្រាប់ដែរដោយសារមុនសម្រាលនាងបានត្រៀមMVជាពិសេសមួយសម្រាប់ស្វាមគមន៍សមាជិកថ្មីនេះ ។
ទោះមានជីវភាពហាយសូរក៏ពិតមែន តែតារាចម្រៀង ទេព បូព្រឹក្ស សម្រេច ជ្រើសយកការសម្រាលកូនដំបូងនៅមន្ទីរពេទ្យល្បីមួយក្នុងស្រុក។សម្រាប់ពេលនេះកូនក្នុងផ្ទៃមានសុខភាពល្អជាធម្មតា តែសម្រាប់រូបនាងរាងខ្សោយបន្តិច ។
ដោយសារចង់ថែរក្សាគភ៌ឱ្យបានល្អក្នុងកំឡុងពពោះ ទេព បូព្រឹក្ស មិនបាន ទទួលការងារអ្វីឡើយពោលនាងសម្រាកនៅផ្ទះប៉ុណ្ណាះដូច្នេះដើម្បីការពារកុំឱ្យអផ្សុក ទេព បូព្រឹក្ស តែងចំណាយពេលធ្វើម្ហូបនិងចាក់សម្លៀកបំពាក់ឱ្យ គូស្នេហ៍លោក ជី ដេវីត តែអ្វីដែលធ្វើឱ្យ ទេព បូព្រឹក្ស រំភើបនោះគឺនាងទទួល បានការមើលថែស្រឡាញ់និងថ្នាក់ថ្នមពីលោជាគូស្នេហ៍មិនឱ្យ ទាស់ចិត្ត។
ទោះត្រៀមខ្លួនទទួលសមាជិកថ្មីនៅក្នុងពេលឆាប់ៗនេះក៏ពិតមែន តែ ទេព បូព្រឹក្ស មិនមានគម្រោងគិតគូររឿងរៀបការតាមប្រពៃណីឡើយ៕