Thursday, November 7, 2024
Homeសិល្បៈកម្សាន្តថ្ងៃខួបកំណេីតលោកជំទាវ ស្រីតូច ចំណាន ទទួលសារដ៏ផ្អែមល្ហែមពីស្វាមីអ្នកឧកញ៉ា គិត ម៉េង ស្តាប់ហេីយលួចច្រណែន

ថ្ងៃខួបកំណេីតលោកជំទាវ ស្រីតូច ចំណាន ទទួលសារដ៏ផ្អែមល្ហែមពីស្វាមីអ្នកឧកញ៉ា គិត ម៉េង ស្តាប់ហេីយលួចច្រណែន

- Advertisement -
toppostmedia

ភ្នំពេញ ៖ ស្រីតូចចំណាន សិល្បករមានវាសនាខ្ពស់ហួសសិល្បករដទៃ ទទួលបានសារយ៉ាងត្រជាក់ចិត្តពីស្វាមីថ្ងៃខួបកំណើត។ ជឿជាក់ថាទស្សនិកជនប្រាកដជាស្គាល់ច្បាស់ ពីលោកជំទាវ ស្រីតូចចំណាន ដែលជាអតីតសិល្បករមួយរូបផងដែរ បានសាងស្នេហ៍ជាមួយអ្នកឧកញ៉សគិត ម៉េង មហាជនសង្កេតឃេីញថា អ្នកទាំងពីរមានវ័យកាន់តែជ្រេ តែពួកគេនៅតែផ្អែមល្ហែម មិនចាញ់ក្មេងៗនោះទេ ។ ជាក់ស្តែងនៅក្នុងថ្ងៃខួបកំណេីបរបស់ ភរិយា អ្នកឧកញ៉ា គិតម៉េង បាន សរសេរសារជូនពរ រំលេចដោយពាក្យពេជ្រផ្អែមល្ហែមមិនធម្មតា ។ អ្នកឧកញ៉ា គិតមេងបានរៀបរាប់ថា

មនុស្សខ្លះអានសៀវភៅ និងរឿងដើម្បីស្វែងរកអត្ថន័យនៃពាក្យ “សេចក្តីស្រឡាញ់”។ សម្រាប់បង អត្ថន័យនៃស្នេហា គឺការសម្លឹងមើលកែវភ្នែកដ៏ស្រទន់របស់អូន។ រីករាយថ្ងៃខួបកំណើតអូន ចំណាន ភរិយាសម្លាញ់របស់បង!

បងពុំចាំបាច់ឱ្យហ្វេសប៊ុក ឬកម្មវិធី Google ប្រតិទិន រំឭកបងពីថ្ងៃកំណើតរបស់អូនទេ។ ថ្ងៃដ៏ពិសេសនេះត្រូវបានសរសេរ និងស្ថិតក្នុងក្រអៅបេះដូងបង ដូចជាក្តីស្នេហ៍ដែលបងមានចំពោះអូននោះដែរ។ បងពិតជាមិនគួរឱ្យជឿជាមួយនឹងថ្ងៃខួបកំណើតកន្លងមក អូននៅតែឆោមយុង រក្សាបានភាពក្មេង ដូចថ្ងៃដែលយើងប្រតិព័ទ្ធគ្នាគ្រាដំបូង។ ស្របពេលដែលអូនធ្វើពិធីខួបកំណើតនេះ បងចង់ឱ្យអូនចងចាំជានិច្ចថាបងពិតជាទទួលបានពរជ័យដ៏ប្រពៃដែលមានអូនជាភរិយា។

អូនគឺជាភរិយា ជាម្តាយដ៏អស្ចារ្យរបស់កូនៗយើងជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ ជាស្ត្រីដែលមានសប្បុរសធម៌ថ្លៃថ្លា និងជាម្ចាស់បេះដូងរបស់បង។ បងស្រទ្បាញ់អូនដូចថ្ងៃនៃការចាប់ផ្តើមក្តីស្នេហ៍ដំបូងរបស់យើង។ អូនមិនដែលបោះបង់ទាល់តែសោះនូវការខិតខំរបស់អូន ដើម្បីកូនៗយើង និងរូបបង។

ក្នុងឱកាសខួបកំណើតរបស់អូន យើងទាំងអស់គ្នាសូមប្រសិទ្ធពរជ័យ មហាប្រសើរជូនចំពោះអូន។ រីករាយថ្ងៃខួបកំណើតដល់នារីពិសេសដែលតែងតែស្នេហ៍បងជាស្វាមី និងស្រទ្បាញ់គ្រួសារយើងដោយគ្មានលក្ខខណ្ឌ។ ប្រយោគជូនពរតែប៉ុន្មានឃ្លារបស់បងចំពោះអូនគឺមិនអស់ពីទំហំចិត្តរបស់បងទេ។

ដូចឆ្នាំមុនដែរ បងសូមបួងសួងឱ្យអូនមានភាពសប្បាយរីករាយ និងគ្មានកង្វល់។ សូមឱ្យថ្ងៃខួបកំណើតរបស់អូន ពោរពេញទៅដោយភាពរីករាយដ៏ភ្ញាក់ផ្អើល។ សូមឱ្យអ្វីៗដែលអូនពេញចិត្តធ្វើ ផ្តល់កម្លាំងចិត្តឱ្យអូនជារៀងរាល់ថ្ងៃ។

ជាមួយនឹងក្តីស្រទ្បាញ់ដ៏លើសលប់របស់បងចំពោះអូន បងសូមជូនពរឲ្យអូនប្រារព្ធពិធីខួបកំណើតរបស់អូន ពោរពេញដោយសោមនស្ស។រីករាយថ្ងៃខួបកំណើត អូន ចំណាន!

គួរបញ្ចាក់ថា មួយរយះចុងក្រោយនេះ អ្នកប្រេីប្រាស់បណ្តាញសង្គុម ជាច្រេីន បានពោលសរសេីរចំពោះអ្នកឧកញ៉ា គិតម៉េង ដែលជារឿយៗតែងតែចែករំលែកនូវគោលគំនិតល្អៗ ជាការពិចារណាក្នុងការប្រកបរបររកស៉ីនិងរស់នៅ ដែលបានបង្កេីននូវ សារះប្រយោជន៍ សម្រាប់អ្នកតាមដាននិងអ្នកគាំទ្រ ក្នុងនោះផងដែរអ្នកឧកញ៉ា តែងតែបង្ហាញនូវ៉ភាពជាគំរូនូវជីវិតប្តីប្រពន្ធរបស់អ្នកឧកញ៉ា និងភរិយាផងដែរ ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular