ភ្នំពេញ ៖ លោកជំទាវ ដួង ចន្ទ ហៅយាយតយត្រូវបានគេស្គាល់ថាជាអ្នកលក់អនឡាញនិយមលេងពាក្យសម្តី និងការសម្តែងបែបកំប្លុកកំប្លែងផងដែរ។ បើនិយាយពីការតុបតែងខ្លួនវិញគឺអ្នកលក់អនឡាញខាងលើត្រូវបានគេកត់សម្គាល់ដែរថាហាក់មានភាពលេចធ្លោរខ្លាំងក្នុងចំណោមអ្នកចូលរួមក្នុងកម្មវិធីនានាទាំងកម្មវិធីរបស់អ្នកអនឡាញ់ដូចគ្នា និងកម្មវិធីរបស់អ្នកសិល្បៈនោះ។
ការផាត់មុខធ្វើសក់ ក៏ត្រូវបានគេដឹងថាបានឆ្លងកាត់ស្នាដៃអ្នកជំនាញល្បីឈ្មោះលោក ឌី ខេនឌី ម្ចាស់ហាងខេនឌីសាឡននាតំបន់បឹងកេងកងនោះ។ខណៈដែលសម្លៀកបំពាក់ត្រូវបានគេស្គាល់ដែរថា ជាស្នាដៃរបស់អ្នកជំនាញនៅហាងប្រណីតធីតាកាត់ដេរផងដែរ។ ស្ទីលតុបតែងខ្លួនប្លែក មិនជាន់គ្នា ម៉ូតសម្លៀកបំពាក់បែបលេចធ្លោរបានធ្វើឲ្យតារាកំប្លែងនាងយ៉េយ៉េ បានបញ្ចេញពាក្យក្នុងចិត្តថាម្ចាស់ខួបបើអញ្ជើញ លោកជំទាវដួងចន្ទ័ ត្រៀមចិត្តផងព្រោះធ្វើខ្លួនដឹងតែម្ចាស់ខួបអែបកៀនហើយ ។ស្រលាញ់ណាស់ យាយតយ។
សារនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមពេញចិត្តគ្រប់គ្នាព្រោះតែរាល់កម្មវិធីម្តងយាយតយលេងមួយឈ្នះដៃសូម្បីតែអ្នកជំនាញថតរូបក៏តែប្រម៉ាញ់យករូបភាពល្អៗទាំងនោះទុកផងដែរ។
អ្នកលេងបណ្តាញសង្គម និងអ្នកជិតដិតតែងតែកោតសរសើរពីការតុបតែងខ្លួនបានយ៉ាងប៉ិនប្រសប់របស់យាយតយ ពិសេសទឹកចិត្តនៃការស្រលាញ់រាប់អានដោយមិនប្រកាន់ខ្លួន ហើយបើទោះបីជាពេលខ្លះត្រូវខកខានក្នុងការ Live លក់ផលិតផលរបស់ខ្លួនក៏ដោយក៏អ្នកអនឡាញរូបនេះតែងតែលេចមុខរាល់កម្មវិធីតូចធំរបស់អ្នករាប់អានមិនដែលខាន ហើយនេះគឺជាហេតុដែលទាំងក្នុងនិងក្រៅចង្កោមសិល្បៈតែងតែគោរពស្រលាញ់ចូលចិត្តគាត់គ្រប់ៗគ្នា ដែលពិសេសនោះគឺការជួយលើកទឹកចិត្តដល់មនុស្សជាច្រើននៅជុំវិញខ្លួនផងដែរ។
មើលរូបភាពប៉ុន្មានសន្លឹកនេះក៏អាចនឹងច្បាស់ដែរថាតើការតុបតែងខ្លួនរបស់គាត់ មានភាពស្រស់ស្អាតទាក់ទាញគួរឲ្យសរសើរប៉ុណ្ណា៕