ភ្នំពេញ ៖ ឃេីញហេីយក្តុកក្តួលសត្វសុន.ខ មិនព្រមទៅណាឆ្ងាយពីរូបថតម្ចាស់វា ដែលស្លាប់ថ្ងៃមុនដោយសារថ្វៃដៃសាហា.យរបស់ប្រពន្ធ។
ប្រិយមិត្តជាច្រើនប្រាកដជាបានទស្សនារួចមក ហើយទាក់ទងនឹងឃ្លីបវីដេអូដ៏គួរឲ្យរន្ធត់បំផុតមួយជាករណី ប្រពន្ធក្បត់ចិត្តលួចទៅមានសាហយ ហើយបុរសជាប្តីត្រូវបានឃាតកជាបងប្រុសសាហាយចាក់ដោយកូន កាំបិត ខណៈដែលមុនពេលបាត់បង់ជីវិត ជនរងគ្រោះបានព្យាយាមខំស្រែកឲ្យហៅឡានពេទ្យមកជួយខ្លួន។
ករណីខាងលើបានកេីតឡេីងនៅប្រទេសថៃកាលពីប៉ុន្មានថ្ងៃមុននេះតាមរយៈឃ្លីបវីដេអូដែលបានបង្ហោះនៅលេី បណ្ដាញសង្គមហ្វេសប៊ុកមហាជនជាច្រេីនបានមានការខឹងសម្បាយ៉ាងខ្លាំងចំពោះនារីជាប្រពន្ធដែលក្រោយពេលប្តីរបស់ខ្លួនត្រូវបានឃាតករចាក់ហេតុអីក៏នាងមិនព្រមនៅជួយសង្រ្គោះ បែរជាដេីរចេញមិនអេីពេីតាមសាហាយ និងឃាតកទៅវិញទាំងដែលជនរងគ្រោះបានខំព្យាយាមស្រែកហៅឲ្យជួយហៅឡានពេទ្យផង ។
យ៉ាងណាមិញក្រឡេកមកមើលពីទិដ្ឋភាពដ៏គួរឲ្យសង្វេគនេះវិញ ខណៈដែលសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដេីម្បី ដឹកយកមករៀបចំធ្វេី បុណ្យ តាម ប្រពៃណី សុនខ ដែលជា សត្វ ចិញ្ចឹម របស់ ជន រងគ្រោះបានមក អង្គុយជិត រូបថតម្ចាស់វាមិន ព្រមដេីរទៅណាទេ ដែលធ្វើឲ្យ មហាជនជាច្រេីន មាន ក្តី ស្រណោះជាខ្លាំង ។
ជាក់ស្តែងតាមអាខោនហ្វេសបុកផេកឈ្មោះ អានី ឯកទេសរោគស្រ្តីបានធ្វេីការបង្ហោះវីដេអូហេីយភ្ចាប់សារមួយថា សត្វនៅស្មោះត្រង់និងម្ចាស់ ចុះមនុស្សមិនស្មើសត្វផងស្រណោះណាស់លោកអើយ😭🙏 ចូររួមរំលែកទុកផង😭🙏៕