Monday, November 4, 2024
Homeសិល្បៈកម្សាន្តក្តុកក្តួល​ បុរសវ័យក្មេងម្នាក់នេះសុខចិត្តគិតខ្លីចោលក្រុមគ្រួសារ​ ក្រោមហេតុផលនឹកស្មានមិនដល់

ក្តុកក្តួល​ បុរសវ័យក្មេងម្នាក់នេះសុខចិត្តគិតខ្លីចោលក្រុមគ្រួសារ​ ក្រោមហេតុផលនឹកស្មានមិនដល់

- Advertisement -
toppostmedia

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែ​កុម្ភៈ ​ឆ្នាំ២០២៣ ​គេបានទទួលដំណឹងដ៏សោកស្តាយ និងរន្ធត់​ បន្ទាប់ពីបុរសសង្ហារម្នាក់សុខចិត្តគិតខ្លី​ ចងកក្រោយរងសម្ពាធផ្លូវចិត្ត​ មានជំងឺប្រចាំកាយ​ ជាពិសេសសង្សារខ្លួន​ លែងខ្វល់​ ទុកចោលក្រោយបានចូលប្រលងកម្មវិធីបុរសឯក Miss Supranational Cambodia ។

បុរសដែលគិតខ្លីរូបនេះមា​នឈ្មោះ​ថា​ ផេង​ចាន់តារា​ ក៏ត្រូវ​បានគេដឹងថា ជាសិល្បៈករមួយរូបផងដែរ​ តែដោយសារខ្លួនរងសម្ពាធ​បាក់ទឹកចិត្ត​ ជាពិសេសសង្សារខ្លួន​ជាបុរសនោះ​ បានចូលប្រលងលែងខ្វល់ខ្លួន​ យកលេសថា​ រវល់ចប់សម​ ហាត់នឹងដើម្បីត្រៀមប្រលងក្នុងកម្មវិធី Miss supranational Cambodia ។

តាមប្រភព​ពីមិត្តភក្តិសព​ បានបញ្ចេញសាររំលែកទុក្ខជាបន្តបន្ទាប់​ ជាពិសេសបានទម្លាយឲ្យដឹងមូលហេតុនៃការស្លាប់ខ្លះៗថា​ មានសង្សារហើយ ហ្វេសប៊ុក ដាក់នៅ Single ទៀត សង្សារស្លាប់ទាំងមូល អាណិត បង (ផេង ចាន់ តារា) ណាស់លះបង់ចោលក្រុមគ្រួសារដើម្បីមនុស្សដែលខ្លួនស្រឡាញ់ ចុងក្រោយវាបានល្បី វា លែងខ្វល់ខ្វាយ ទោះ ស្លាប់ក៏វាមិនកើតទុក្ខដែល ថែមទាំងលុប រូប ក្នុង facebook ផេង ចាន់ តារា អស់គ្មានសល់ facebook បង ផេង ចាន់ តារា វាអ្នកកាន់ ។ ​ជុំវិញការស្លាប់របស់សិល្បកររូបនេះ​ ខាង់ក្រុមហ៊ុនប្រឡង បុរសឯក Miss supranational Cambodia ក៏បានចេញមុខឆ្លើយតប​ បន្ទាប់ពីមានមតិថា​ ក៏ព្រោះខាងកម្មវិធីជាអ្នករៀបចំទើបធ្វើបុរសដែលជាគូស្នេហ៍សពដែលជាបេក្ខភាពប្រឡង រវល់ខ្លាំងនឹងការហាត់សម ទើបដល់ថ្នាក់លែងខ្វល់សង្សារខ្លួនទៅវិញ​ ។

Miss supranational Cambodia បានលើកឡើងថា​ នេះជារឿងបុគ្គលទេ ក្រុមហ៊ុនមិនមានអ្វីពាក់ព័ន្ធ័នោះទេ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ ចូលរួមសោកស្ដាយគ្រប់បែបយ៉ាងរឿងដែលបានកើតឡើង ។

កម្មវិធីនៅតែបន្តជាធម្មតា សូមកុំដាក់កំហុសមកក្រុមហ៊ុនអីនេះជាជីវិតមនុស្សមិនអាចយកមកលេងសើចបានទេ កុំគិតថាកម្មវិធីចង់ល្បីយកជីវិតមនុស្សមកលេងសើច បង្កើត Drama អីសូមលើកម្រាមដៃ១០សំពះអង្វរការគិតនេះខុសហើយ ។

យ៉ាងមិញបុរសដែលជាគូស្នេហ៍សពដែលហ៊ាន​ ធ្វើអត្តឃាតខ្លួនឯងបាត់នេះមានឈ្មះថា​ ស្រេង​ លីហៀង​ គឺជាបេក្ខភាព Miss supranational Cambodia 2023 តំណាងឲ្យខេត្ត​ឧត្តរមានជ័យ ។

បន្ថែមពីការស្លាប់នេះផងដែល​ គេសង្កេតឃើញថា​ ផេង​ ចាន់តារារូបនេះ​ ធ្លាប់បានបញ្ចេញសារដ៏ឈឺចាប់ជាបន្តបន្ទាប់​ ពាក់ព៍ន្ធ​ គ្រួសារខ្លួន​ សេដកិច្ចធ្លាក់ចុះ​ សម្ពាធផ្លូវចិត្ត​ មានជំងឺប្រចាំកាយ​ និងថ្មីនេះ​ តែងតែបញ្ចេញសារពាក់ព័ន្ធសង្សារខ្លូន​ ជាបេក្ខភាព Miss supranational Cambodia លែងខ្វល់ទុកចោល​ រហូត​សម្រេចចិត្តគិតខ្លី​អត្តឃាតខ្លួនឯងបែបនេះ។

យ៉ាងណាក៏ដោយជុំវិញបញ្ហានេះខាងយើងក៏សូម​ ចូលរួមសោកស្តាយចំពោះក្រុមគ្រួសារសព​ដែលបានបាត់បង់សមាជិកសំខាន់នៅក្នុងគ្រួសារ​ សុំឲ្យវិញ្ញាណក្ខន្ធបានទៅឋានបរមសុខ​ កើតជាតិក្រោយកុំអាយុខ្លីដូចជាតិនេះ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular