ភ្នំពេញ៖ នៅមុននេះបានទទួលដំណឹងដ៏ភ្ញាក់ និងគួរឲ្យសោកស្តាយសម្រាប់អ្នកស្នេហាវិស័យប្រកួតសម្រស់ដំធំនៅកម្ពុជា ដោយក្រុមហ៊ុន Cambodia International Model CIM ជាស្ថាប័នទទួលបន្ទុករៀបចំកម្មវិធីប្រកួត Miss Universe Cambodia បានប្រកាសឲ្យដឹងថា ឆ្នាំនេះ កម្ពុជាមិនអាចរៀបចំការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ តាមការគ្រោងទុកនោះទេ ដោយសារតែ ស្ថាប័ន Miss Universe មិនបន្តអាជ្ញាប័ណ្ណរបស់កម្ពុជាដែលបញ្ជូនទៅ ក្រោមឈ្មោះ ក្រុមហ៊ុន Cambodia International Model (CIM) ។
មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ តាមដំណឹងថា មានទាំងប្រទេសវៀតណាម, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីថែមទៀត ដែលម្ចាស់Universeថ្មី ជានារីកែភេទជនជាតិថៃ និងជាសេដ្ឋីមួយរូបរបស់ថៃនោះ មិនអនុញ្ញាតឲ្យបន្តអាជ្ញាប័ណ្ណផងដែរ ។ នេះបើតាមឲ្យដឹង ពីលោក មេន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន CIM ។
លោក មែន និមលរតន៍ បានឲ្យដឹងថាឆ្នាំនេះ យើងដាក់ពាក្យស្នើសុំតាមទម្រង់បែបបទដូចរាល់ឆ្នាំ ស្រាប់តែស្ថាប័ន Miss Universe ឆ្លើយតបមកថា មិនផ្តល់សិទ្ធិឲ្យកម្ពុជាយើងធ្វើ ដូច្នោះ ក្រុមហ៊ុនមានតែភាពសោកស្តាយ និងប្រកាសឲ្យអ្នកគាំទ្រដឹងតាមដំណើររឿងដូច្នោះដែរ ។
យ៉ាងណាអ្នកចាត់ការទូទៅរូបនេះ ហាក់មិនសូវមានការភ្ញាក់ផ្អើលទេសម្រាប់ការមិនបន្តអាជ្ញាប័ណ្ណឲ្យកម្ពុជា ពីសំណាក់ម្ចាស់ Universeថ្មីខាងលើ ព្រោះបើតាមការឲ្យដឹង មានប្រទេសជាច្រើនទៀតដូចជា វៀមណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជាដើមក៏ម្ចាស់ថ្មីនេះ មិនព្រមផ្តល់សិទ្ធិឲ្យដូចគ្នា ។
យ៉ាងណាមិញ ក្រោយពីបានទទួលដឹងមួយនេះភ្លាម ស្រាប់តែបវរកញ្ញាចក្រវាលឆ្នាំ២០១៨ កញ្ញា រឿត ណាត បានចេញមុខប្រតិកម្ម និងបានបញ្ចេញមតិផងដែរ ។ បើតាមការបង្ហោះសាររបស់កញ្ញារឿត ណាតនៅក្នុងបណ្តាញសង្គម កញ្ញាហាក់បង្ហាញអារម្មណ៍ហួសចិត្តខកបំណង យ៉ាងខ្លាំង ដោយនាងបាន សរសេរថា Halooooo univeres
អស់អារម្មណ៍តាំងពី…bye univeres 🤌🏻៕