ភ្នំពេញ៖ ជារឿងដ៏អស្ចារ្យមួយដែលវិស័យប្រដាល់គុនខ្មែរកាន់តែល្បីឡើងៗ មានពុកម៉បងប្អូនជច្រើនគាំទ្រចូលចិត្តតាមរហូតដល់កម្មវិធីប្រដាល់ដែលធ្វើនៅកំបូលមានអ្នកចូលរួមទស្សនាដល់ទៅរាប់ម៉ឺននាក់ រហូតធ្វើអោយតារាចម្រៀង ពេជ្រសោភា ក៏ភ្ញាក់ផ្អើលនឹកស្មានមិនដល់ផងដែរ។
កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ពិសេសអ្នកស្នេហាកីឡាប្រដាល់ គុនខ្មែរ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យ ជឿ និងនឹកស្មានដល់ ថា បងប្អូនប្រជាពលរដ្ឋខ្មែរ មានទំាងក្មេងចាស់ ប្រុសស្រី បាននាំគ្នាទៅមើលប្រដាល់យ៉ាងច្រើនកុះករ។កម្មវិធីនេះរៀបចំធ្វើឡើងនៅ ភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ប្រដាល់គុនខ្មែរ ប្រចាំប្រទេស រដូវកាលទី2 ហើយកីឡាករមកប្រកួរមាន បឺត សង្ឃឹម Vs គង់ ហូវ, វ៉ាន់ វឿន Vs ស៊ន រ៉ាគីម, យ៉ន ពិសី Vs កាន់ ម៉េងហុង, យ៉េន ឌីណា Vs កូលាប ខាវ (ថៃ), ធឿន ធារ៉ា Vs បេនតូ (ប្រេស៊ីល), ព្រំ សំណាង Vs ប្រាក់កាយស៊ែង (ថៃ), ឈឿន ល្វៃ Vs កងមឿងឆាង (ថៃ)។
ឃើញបងប្អូនទៅមើលច្រើនពេក ធ្វើឲ្យ តារាចម្រៀងដ៏ល្បី ពេជ្រ សោភា ធ្វើចិត្តលែងបានហើយ ដល់ថ្នាក់និយាយត្រង់ៗថា “ខ្ញុំពិតជាមិននឹកស្មានទេថា គុនខ្មែរ-KUN KHMER យើងអាចឈានមកដល់ចំនុចនេះ និយាយថាពីវាយម្តងៗ អ្នកចូលរួមទស្សនារាប់មុឺននាក់ ទាំងមើលផ្ទាល់ ទាំងLive Views។ បងប្អូនអើយបើយើងអាចគាំទ្របែបនេះ បានលើគ្រប់វិស័យសិល្បៈ វប្បធម៌ និង កីទ្បាគ្រប់ទំរង់ កម្ពុជាពិតជាដល់ពេលខ្លាំងម្តងទៀតហើយ” ៕