ក្រោយរងការរិះគ.ន់ អ្នកច្នៃម៉ូត ឯម រៀម ចេញមុខឆ្លើយតបបែបនេះ
នៅមុននេះបន្តិចនៅក្នុងបណ្តាញសង្គមមានការចាប់អារម្មណ៍ និងរិះគន់ស្ទើរគ្រប់គ្នាក្រោយបានឃើញអ្នកច្នៃម៉ូដលោក ឯម រៀម បាន តុបតែងខ្លួនប្លែក និងសិចស៊ីមិនច្រលំគេក្នុងកម្មវិធីដ៏ធំមួយដែលមានការចូលរួមពីសំណាក់ តារាល្បីស្រីប្រុសជាច្រើនដួង ។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាកាលពីថ្ងៃទី១៨ សិល្បករការិនីជាច្រើនរូបបានបង្ហាញវត្តមានចូលរួមនៅក្នុងកម្មវិធី Pleng Music Awards 2023 ដែលបានរៀបចំឡើងនៅថ្ងៃ បុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) PH GrandHall។
កម្មវិធីឆ្នាំនេះប្លែកមិនខុសពីឆ្នាំមុនឡើយដោយតារាដែលចូលរួមបានតុបតែងខ្លួនយ៉ាង ស្រស់ឆើតឆាយដើរលើកកម្រាលព្រំពណ៌ក្រហមដែលធ្វើឱ្យអ្នកទស្សនាបើកភ្នែកធំៗចំហមាត់ លួចសរសើរចំពោះការតុបតែងខ្លួននឹងច្នៃប្រឌិតរបស់តារាទាំងនោះ ។
អ្វីដែលកត់សម្គាល់ លោក ឯម រៀម ដែលជាវិចិត្រករ នឹងជាអ្នកច្នៃម៉ូដូដនោះក៏មានវត្តមាននៅក្នុងកម្មវិធីដ៏ធំមួយ នេះដោយមានការលេងខ្លួនយ៉ាងប្លែកដែលមើលទៅពិតជាមិនច្រលំគេតែម្តង។
លើកនេះក៏មិនខុសពីលើកមុនៗដែរការតែងខ្លួនរបស់បុរសដែលមានពុកមាត់វែងរូបនេះ តែងទទួលបានការរិះគន់ ហើយក៏លាយលំការសរសើរផងដែរ។
ក្រោយពីទទួលរងការររិះគន់បែបនេះភ្លាម ស្រាប់តែអ្នកច្នៃមូត ឯម រៀម បានចេញមុខ ប្រតិកម្មឆ្លើយតបថា ផ្ញើជូនបងប្អូនខ្លះ ដែលមិនទាន់យល់ពីការច្នៃម៉ូត ហេតុអីឯម រៀមចេញដើមទ្រុងមិនបាន បើម៉ូតដែលពាក់យប់មិញដកស្រង់តាមអ្វីដែរខ្មែរមានពីមុន ហើយបើចង់ពាក់អោយដូច សូមពាក់ខ្លួនឯងទៅ ហើយសូមមើលរាងខ្លូនឯងផង៕