ភ្នំពេញ ៖ នៅមុននេះបានទទួលដំណឹងដ៏រំភេីបភ្ញាក់ផ្អេីលមួយ បន្ទាប់ពីសម្តេច តេជោ ហ៊ុន សែន បាន ឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួនចំនួន1មឺនដុល្លារ ដល់បុរសកំសត់ដែលត្រូវបានឆក់ខ្សែភ្លេីង រហូតត្រូវកាតដៃចោលទាំងសងខាង និងកាត់ជេីងម្ខាងថែមទៀត។
យ៉ាងណាមិញ បុរសខាងលេីបានជួបហេតុករណ៍ ដ៏ភ្ញាក់ផ្អេីល និងរន្ធត់ខ្លាំងបំផុត ក្រោយពីគាត់ផ្សារដេកសុខៗស្រាប់តែ ឆ្លងចរន្ត សង្ស័យមានកន្លែងណាមួយដាច់រលាត់ រហូតគាត់ត្រូវបានឆក់ ខ្សែភ្លេីង ធ្ងន់ធ្ងន់ តែបានគេឃេីញទាន់ ក៏បាន បញ្ចូនគាត់ទៅកាន់ មន្ទីរពេទ្យ ភ្លាម តែគួរឲ្យសោកស្តាយ ដៃជេីងរបស់គាត់ឡេីយរលួស ដែលតម្រូវអោយគាត់ត្រូវកាតដៃទាំងងសងខាងចោល និងកាត់ជេីងម្ខាងចោលផងដែរ។
ជនរងគ្រោះមានឈ្មោះថា សឿន តុលា រស់ នៅស្រុក ជុំគិរី ខេត្តកំពត ដោយសារការជួយផ្សព្វផ្សាយរបស់តារា ចម្រៀង នូវសៀងហៃ រហូតមាន សប្បុជនជាច្រេីនបាន ជួយ ឧបត្ថម្ភ ដល់ក្រុមគ្រួសារជនរងគ្រោះ ហេីយកាន់តែរំភេីបនៅមុនេះ បានទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន បាន ឧបត្ថម្ភ ថវិកាចំនួន1ម៉ឺនដុល្លារតាមចម្រៀង នូវ សៀងហៃ យកទៅជូន ក្រុមគ្រួសាររងគ្រោះខាងលេី។
បេីតាមតារាចម្រៀង នូវ សៀងហៃ បានអោយដឹងថា ថ្ងៃទី១ខែមេសា នាងខ្ញុំ នៅ សៀងហៃ បានទទួយអំណោយពី(សម្ដេចតេជោ ហ៊ុន សែន)🙏🏼ចំនួន 1មុឺនដុលា ជូនដល់គ្រួសារបងប្រុស សឿន តុលា នាងខ្ញុំតំណាងអោយក្រុមគ្រួសារបងប្រុស សូមជូនពរ (សម្ដេចពុក សម្ដេចម៉ែ )🙏🏼សុខភាពល្អ អាយុយឺនយូរជាម្លប់ដល់កូនចៅ🙏🏼🥰😍
ក្រោយពីទទួលបាន ការ ឧបត្ថម្ភ ថវិការពី សម្តេចតេជោ ហ៊ុន ហេីយនោះខាង ក្រុមគ្រួសាររងគ្រោះបាន រៀបរាប់ថា យើងខ្ញុំជាក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាជនរងគ្រោះផ្ទាល់ឈ្មោះ សឿន តុលា សូមថ្លែងអំណរគុណ ចំពោះកញ្ញា នៅ សៀងហៃ តារាចម្រៀងឯក ដែលបានពាំនាំ និងទទួលអំណោយផ្ទាល់ ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលជាបិតាសន្តិភាព និងជាទេវតាក្នុងបេះដូងប្រជាពលរដ្ឋកម្ពុជា មកដល់ក្រុមគ្រួសារជនរងគ្រោះផ្ទាល់។សូមឱ្យសម្ដេចម៉ែ សម្ដេចពុក មានសុខភាពល្អ ដើម្បីបន្ដការដឹកនាំប្រទេស ឱ្យរុងរឿងទៅមុខទៀត !!!!!!!!៕