Monday, November 4, 2024
Homeសិល្បៈកម្សាន្តណាន វីសារ ច្រៀងចម្រៀងភាសាអង់គ្លេសយ៉ាងពីរោះក្នុងថ្ងៃមង្គលការ ងិន ម៉ារ៉ាឌី

ណាន វីសារ ច្រៀងចម្រៀងភាសាអង់គ្លេសយ៉ាងពីរោះក្នុងថ្ងៃមង្គលការ ងិន ម៉ារ៉ាឌី

- Advertisement -
toppostmedia

ភ្នំពេញ ៖ កញ្ញាឯកចក្រវាឡកម្ពុជា២០២១ កញ្ញា ងិន ម៉ារ៉ាឌី បានចូលរោងការជាផ្លូវការនឹងកម្លោះសង្ហាលោក ទិត្យ វណ្ណណូរ៉ា ជាអាណិកជនរស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីបានភ្ជាប់ពាក្យកាលពីចុង ខែតុលាឆ្នាំ ២០២២កន្លងទៅនេះ។ ពិធីមង្គលការនាងត្រូវបានរៀបចំឡើងយ៉ាងអធឹកអធម ក្រោមវត្តមានភ្ញៀវចូលរួមខ្ទង់ពាន់នាក់ ដែលក្នុងនោះសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនក៏បានបង្ហាញវត្តមានចូលរួមផងដែរ ហើយនាងក៏បានបង្ហើបអំពីគម្រោងលើកិច្ចការងារសិល្បៈដែរមុនពេលចាកចេញទៅរស់នៅជាមួយស្វាមីនៅសហរដ្ឋអាមេរិក។

ដោយសារមិនទាន់ចាកចេញទៅរស់នៅសហរដ្ឋអាមេរិកភ្លាម ងិន ម៉ារ៉ាឌី ក៏នៅតែបន្ត ការងារសិល្បៈដដែល ហើយស្វាមីរបស់នាងក៏មិនមានការរារាំងឬហាមឃាត់អ្វីដែរ សំខាន់ឱ្យតែនាងស្រឡាញ់ ។ មិនខុសពីគូដទៃដែរក្រោយរៀបការរួច ងិន ម៉ារ៉ាឌី ក៏មាន បំណងយកកូនប្រឡែងលេងភ្លាមៗដោយមិន មានការពន្យាអ្វីឡើយ ។

យ៉ាងណាមិញនៅក្នុងកម្មវិធីនេះផងដែរ មានការចាប់ អារម្មណ៍ លេី អតីត អតីតបេក្ខភាព Cambodian idol រដូវកាលទី4 បានបកស្រាយចម្រៀងជាភាសា អង់គ្លេសបានយ៉ាងពីរោះ។ ចំនងជេីងដែល បទចម្រៀងដែលអតីតបេក្ខភាព Cambodia idol រូបនេះច្រៀង មានឈ្មោះថា Beauty in white៕ តោះមកស្តាប់ លោក ណាន វីសារបកស្រាយបទចម្រៀងដូចតទៅ(វីដេអូក្នុងលីង ៖ https://vt.tiktok.com/ZS8GAPXsY)

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular