*មោទកភាព រឿត ណាត ត្រូវបានគេចាប់តាំងធ្វេីជាគណៈកម្មការនៃកម្មវិធីអន្តរជាតិមួយនេះនៅប្រទេស ម៉ាឡេស៊ី
នៅមុននេះបានទទួលដំណឹងដ៏ភ្ញាក់ផ្អេីលខ្លាំង ក្រោយពី បវរកញ្ញា ចក្រវាល កម្ពុជា រឿតតណាត អាចមានឪកាស ធ្វេីការជា គណៈកម្មការ នៃកម្មវិធីប្រកួតសម្រស់ អន្តរជាតិ មួយដែលនឹងធ្វេីឡេីងនៅប្រទេស ម៉ាឡេស៊ី។
ជឿជាក់ថាទស្សនិកជនប្រាកដជាស្គាល់ច្បាស់នូវអតីតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០១៨ កញ្ញា រឿតណាត ដែលនាងធ្លាប់តំណាងអោយកម្ពុជា ទៅប្រកួតលេីឆាកអន្តរជាតិដែលបានធ្វេីឲ្យមហាជន ជាពិសេសអ្នកសេ្នហាវិស័យបវរកញ្ញា ស្រឡាញ់និងចូលនាងនាងជាខ្លាំង ក៏ព្រោះតែ រឿតណាត មានសម្រស់ស្រស់ស្អាត មានភាពវៃឆ្លាត មានការខិតខំប្រឹងប្រែងជាខ្លាំងលេីវិស័យបវរកញ្ញានេះ។ រហូតនៅមុននេះបន្តិចប្រជាជនកម្ពុជាក៏ដូចជាកញ្ញា រឿតណាត ផ្ទាល់បានបង្ហាញ អារម្មណ៍ មោទកភាព ដែលនាងត្រូវបានគេ អញ្ញើញ ធ្វេីជា គណៈកម្មការ នៃកម្មវិធីប្រកួតសម្រស់ដ៏ធំ អន្តរជាតិ Miss & Mister Celebrity international 2023 នៅឯប្រទេសម៉ាឡេស៊ី។
នេះបេីយោងតាមផេក Universe Pageatបានឲ្យដឹងថា “គេថាខ្ញីចាស់កាន់តែហិរមែន ថ្វីត្បិតតែ Queen រឿនណាត 🇰🇭 ធ្លាប់ប្រកួត Miss Universe តាំងពីឆ្នាំ២០១៨ ក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញរបស់កញ្ញានៅតែរក្សាបានរហូតដល់ឥលូវ ។ ហេីយថ្មីនេះៗកញ្ញាក៏ទទួលបានការអញ្ញេីញផងដែរ ឲ្យធ្វេីជាគណះកម្មការនៅក្នុងកម្មវិធីប្រកួតសម្រស់មួយនៅឯប្រទេស Malaysia🇲🇾”។
នេះជាលេីកទី២ហេីយដែលកញ្ញាបានធ្វេីជាគណៈកម្មការនៅក្នុងកម្មវិធីប្រកួតសម្រស់បែបលក្ខណ់ៈអន្ដរជាតិ ដោយកាលពីលេីកមុន កញ្ញាធ្លាប់បានធ្វេីនៅឯប្រទេសកូរ៉េខាងត្បូងម្ដងរួចទៅហេីយ ៕