ភ្នំពេញ៖ នៅមុននេះបន្តិច នៅក្នុងបណ្តាញសង្គមមានចែករំលែកនិងចាប់អារម្មណ៍ខ្លាំងលើវីដេអូឡាយមួយរបស់អតីតតារាកំប្លែង ផន សុផារី ដែលបានប្រកាសចំហរច្បាស់គាំទ្រកូនៗខ្លួនទាំងពីរនាក់ ប៊ែឡា អ៊ែលី ពេលធំឡើយ ទោះបីពួកគាត់ទាំងពីរនាក់ មានចរិកស្បៀន (ស្រឡាញ់ស្រីនឹងស្រី) ដូចគ្នាក៏ដោយ គាត់នឹងយល់ព្រម ព្រោះវាច្បាប់ធម្មជាតិ គ្មានអ្នកណាចង់នោះទេ។
ប្រិយមិត្តភាគច្រើនបានជ្រាបហើយពីសុភមង្គលក្នុងរង្វង់គ្រួសាររបស់អតីតតារាកំប្លែង អ្នកនាង ផន សុផារី និង ស្វាមីគឺលោក សុង សុវណ្ណារ៉ា ជាពិសេសក្រោយពួកគេទទួលបានតំណក់ឈាមកូនស្រីទាំង ២ ជីវិតគ្រួសារកាន់តែពេញបរិបូរ ក្លាយជាគ្រួសារតូចដែលមានក្ដីសុខគួរឱ្យកោតសរសើរ។
បច្ចុប្បន្នគ្រួសារអតីតតារាកំប្លែងស្រីខាងលើ ត្រូវបានមហាជនចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយអ្នកនាងសម្រាលបានកូនស្រី ២ នាក់មានមុខមាត់គួរឱ្យក្នាញ់ឈ្មោះជា ប៊ែលឡា និង អ៊ែលលី ជាពិសេសកូនស្រីពៅរបស់ពួកគេទាំងពីរកំពុងត្រូវបានមហាជនជាច្រើនក្នក់ក្នាញ់ជាមួយមុខមាត់ដ៏ឃ្យូត និង ភាពក្រមិចក្រមើមរបស់នាងតូច អ៊ែលលី តែម្ដង។ ដែលកំពុងល្បីខ្លាំង មានអ្នកគាំទ្រជាច្រើន ស្រឡាញ់សឹងគ្រប់ៗគ្នា ។
ដោយឡែកនៅមុននេះបន្តិច វីដេអូរឡាយមួយរបស់អ្នកនាង ផន សុផារីបាននិយាយចំៗ ពាក់ព័ន្ធជុំវិញរឿងរ៉ាវកូនៗទាំងពីររបស់ខ្លួនពេលធំឡើង បើសិនជាគ្មាមានចរិកខុសធម្មជាតិ គាត់អត់ស្អប់ខឹងកូនៗទេ មានតែពាក្យថាអាណិត ។ អ្នកនាងសុផារីបញ្ចាក់ថា @Phorn sophary- ផនសុផារី: ពាក្យថាខុសធម្មជាតិខ្ញុំនិយាយសំដៅទៅលើការបន្តរពូជរវាងស្រីនិងប្រុស ហើយពាក្យថាគួរអោយអាណិត មាននយ័ថា សង្គមយើងបច្ចុប្បន្ននៅតែមានការរើសអើងពីគ្រួសារសាច់ញាតិ ៕