Monday, November 11, 2024
Homeសង្គមដឹងការពិតហើយ​ ម្ចាស់រថយន្ត​សារភាពត្រង់ថា​ គ្មានការជួលរថយន្តទេ​ គឺខ្លួនជាអ្នកបង្កទាំងអស់លើដងផ្លូវ ព្រោះតែហេតុផលបែបនេះ

ដឹងការពិតហើយ​ ម្ចាស់រថយន្ត​សារភាពត្រង់ថា​ គ្មានការជួលរថយន្តទេ​ គឺខ្លួនជាអ្នកបង្កទាំងអស់លើដងផ្លូវ ព្រោះតែហេតុផលបែបនេះ

- Advertisement -
toppostmedia

ភ្នំពេញ៖ សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងបុរសម្នាក់ឈ្មោះ ទួន បញ្ញាឧត្តម ដែលបានបើកបររថយន្តបង្កបាតុភាពតាមដងផ្លូវសាធារណ: ២កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង ១៤:១០នាទីរសៀល និងម៉ោង ២១:០០នាទីយប់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣កន្លងមកនេះ បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមទាក់ទងទៅនឹងករណីរថយន្តម៉ាក MAZDA ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BG-0265 បើកបរបង្កបាតុភាពតាមដងផ្លូវសាធារណៈភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការកោះហៅអ្នកបើកបរល្មើស ឈ្មោះ ទួន បញ្ញាឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លក់រថយន្ត ឲ្យចូលខ្លួនមកបកស្រាយបំភ្លឺករណីខាងលើ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។យោងទៅតាម Facebook Nuon Duong Lakhena បានសរសេរផុសលើបណ្ដាញសង្គមហ្វេសប៊ុកថា “ល្ងាចមិញ វេលាម៉ោង៦:១៥នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំបានចេញពីកន្លែងធ្វើការ បើកបររថយន្តលើដងផ្លូវ ២៧១ ពីត្បូង ទៅជើង មកដល់ស្តុប ផ្លូវបំបែក ចុះទៅផ្លូវ ទេពផន និងពេទ្យលោកសង្ឃ មានឧបទ្ទវហេតុដូច វីឌីអូ នេះកើតឡើង។ ដូច្នេះសូមសំណូមពរដល់សមត្ថកិច្ចចរាចរណ៍ មេត្តាហៅគាត់មកអប់រំផង ព្រោះជាផ្លូវសាធារណ។ ផ្លាកលេខរថយន្តៈ 2BG-0265” ក្រោយពីធ្វើការសាកសួររួច អ្នកបើកបរល្មើសខាងលើបានសារភាពទទួលកំហុស​ ថាដោយសារមានការខឹងទើបខ្លួនបើកបរដូច្នេះ ។

ដោយមានការសារភាពកំហុស និងធានាពីឳពុក សមត្ថកិច្ចបានធ្វើការណែនាំអប់រំ​ ធ្វើកិច្ចសន្យាដោយឈប់ប្រព្រឹត្តអំពើខុសឆ្គងបែបនេះទៀត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃដែលធ្វើដំណើរតាមដងផ្លូវ ។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ ដែលធ្វើឲ្យរងរបួស ពិការ បាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិផងដែរ ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular