Thursday, October 24, 2024
Homeសន្តិសុខ-សង្គមគ្រឿងចក្ររបស់ក្រុមជនខិលខូចលួចជីកកាយភ្នំសំបួរដើម្បីយកអាចម៍ដីលក់មិនខ្លាចញញើតច្បាប់ទាល់តែសោះ អាជ្ញាធរហាក់មិនអើពើ

គ្រឿងចក្ររបស់ក្រុមជនខិលខូចលួចជីកកាយភ្នំសំបួរដើម្បីយកអាចម៍ដីលក់មិនខ្លាចញញើតច្បាប់ទាល់តែសោះ អាជ្ញាធរហាក់មិនអើពើ

- Advertisement -
toppostmedia

ខេត្តកំពង់ស្ពឺ៖ ភ្នំប្រាក់សំបូរ ត្រូវបានក្រុមឈ្មួញខិលខូចដាក់គ្រឿងចក្រ(អាអុិច)ជីកកាយយកអាចម៍ដីលក់ យាមរថយន្តពាក់ផ្លាកលេខ (ខ.ម)យ៉ាងរំភើយហាក់គ្មានខ្លាចញញើតច្បាប់ទាល់តែសោះ ទង្វើររបស់ក្រុមឈ្មួញខាងលើនេះប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបក្រុមឈ្មួញជៅកកាយភ្នំបានយ៉ាងរលូនបែបនេះនោះ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំបួរ លើកឡើងថា ការជីកកាយ ដឹកជញ្ជូនរបស់ក្រុមឈ្មួញខិលខូចនេះរាប់ខែមកហើយ យកអាចម៍ដីទៅលក់តាមកន្លែងពុះដីឡូត៍នានាតាមផ្លូវជាតិលេខ៤ និងនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងស្រុកភ្នំស្រួច ខ្លះទៀតដឹកយកទៅលក់ដល់ខាងកើតឃុំមហាសាំង ឆ្លងចូលក្នុងស្រុកសំរោងទងថែមទៀតផង។

ប្រជាពលរដ្ឋបន្តទៀតថា ការជីកកាយរបស់ក្រុមឈ្មួញខិលខូចទាំងអស់នេះ ដឹកដីតាមរថយន្តពាក់ផ្លាកលេខ(ខ.ម) ថែមទៀតផងនោះ គឺដើម្បីបង្ហាញថា គ្មានអាជ្ញាធរ និងជំនាញណា ហ៊ានចាប់បង្ក្រាបបានឡើយ ដោយសារតែអំណាច ជាយោធាACOនោះ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ជំនាញនិងឈ្មួញអាចឃុបឃិតគ្នាជាប្រព័ន្ធផង ក៏មិនដឹង បើក្រុមឈ្មួញដាក់គ្រឿងចក្រ ជីកកាយរាប់ខែមកហើយ គ្មានជំនាញណាហាមឃាត់នោះឡើយ។

ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះក្រុមអ្នកសារព័ត៌មានបានចុះទៅផ្តិចយកសកម្មភាពជីកកាយភ្នំប្រាក់សំបូរ ស្ថិតនៅក្នុងភូមិសំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ឃើញមានគ្រឿងចក្រ(អាអុិច)១គ្រឿង និងរថយន្តដឹកដីធុនធំកង់១០ចំនួន០៤គ្រឿង ពណ៌ត្រីអុី ពាក់ផ្លាកលេខ(ខ.ម) កំពុងតែធ្វើការជីកកាយភ្នំដឹកជញ្ជូនពិតប្រាកដមែន។

ពេលដែលក្រុមអ្នកសារព័ត៌មានចុះផ្តិតយករូបភាពស្រាប់តែមានបុរសម្នាក់វ័យជិត៤០ឆ្នាំបានយកទូរស័ព្ទថតមកលើក្រុមអ្នកសារព័ត៌មានយើង ហើយនិយាយថា ការជីកកាយដីភ្នំប្រាក់សំបូរនេះ គឺខាងយោធា(ACO) អ្នកអនុញ្ញាតិឱ្យជីកាយ ពីព្រោះថាភ្នំនេះគ្រប់គ្រងដោយយោធា បញ្ជាការដ្ឋានកងរថក្រោះហៅកាត់(ACO)ដែលមានលោក ឡាញ់ កៅជាអ្នកគ្រប់គ្រង។

ក្រោយពីបុរសវ័យជិត៤០ឆ្នាំអះអាងថាជាមេការគ្រឿងចក្រ ហើយមានការអនុញ្ញាតពីទាហានឱ្យជីកកាយនោះ អ្នកយកព័ត៌មានបានទូរស័ព្ទទៅលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺដើម្បីសួរនាំដែរ ប៉ុន្តែទូរស័ព្ទចូលមិនមានអ្នកលើកសោះ។

ចំណែកលោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែននិងថាមពលខេត្ត តេចូលចំនួនពីរដង មិនមានអ្នកលើកទូរស័ព្ទនោះទេ។

ពាក់ព័ន្ធការជីកកាយដីភ្នំប្រាក់សំបូរនេះដែរ អ្នកយកព័ត៌មានយើង ទូរស័ព្ទទៅលោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួចដើម្បីសួរនាំ តេចូលចំនួនពីរដង ប៉ុន្តែមិនមានអ្នកលើនោះទេ។

ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធនានា និងមានវិធានការទប់ស្កាត់ ការជីកកាយ បំផ្លាញភ្នំសំបួរ នេះបន្តទៀតផងចុះ ពីព្រោះភ្នំជាធនធានធម្មជាតិដ៏កម្រ រាប់រយពាន់ឆ្នាំ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular