Friday, November 15, 2024
Homeសង្គមម្ចាស់បទ Cover How about nowឡើង The Voice ច្រៀងផ្អើល​ឆាក​ស្រាប់តែមានមតិរិះគន់ Coachទាំង4​ មានអីចុងក្រោយ​ ណុប​ ប៉ាយ៉ា​រិទ្ធ​...

ម្ចាស់បទ Cover How about nowឡើង The Voice ច្រៀងផ្អើល​ឆាក​ស្រាប់តែមានមតិរិះគន់ Coachទាំង4​ មានអីចុងក្រោយ​ ណុប​ ប៉ាយ៉ា​រិទ្ធ​ ដាក់ចំៗចុកៗទៅវិញបែបនេះ

- Advertisement -
toppostmedia

ណុប​ ប៉ាយ៉ារិទ្ធ ដាក់ៗចំៗទៅ​ក្រោយគេរិះគន់​ប្រៀបធៀបច្រៀងមិនពិរោះចាញ់​ម្ចាស់បទCover How about now
ម្ចាស់ Cover How about nowឡើងប្រលងច្រៀងផ្អើលឆាក​ស្រាប់តែលេចចេញមតរិះគន់លើCoachទាំងបួន​មានអី​ ណុប​ បាយ៉ារិទ្ធ​ ចេញមុខដាក់ចំៗទៅវិញ
នៅមុននេះក្នុងបណ្តាញសង្គមមានចាប់​អារម្មណ៍ខ្លាំង​ ក្រោយពីបេក្ខនារីម្នាក់មកប្រលងចម្រៀង The voice Cambodia សុខុម​ រចនា​ អាចមាន​សមត្ថភាពឆក់យក Coachទាំងបួកគក់យកនាង​ ហើយអ្វីដែលកាន់តែពិសេសនោះនាងគឺជាម្ចាស់បទ Cover How about Nowដែលធ្លាប់ល្បីល្បាញខ្លាំងនៅក្នុងបណ្តាញសង្គម​មានអ្នកចូលចិត្តទស្សនា​ ដល់ទៅ30Mដងឯណោះ ។

ដែលនៅមុននេះបានសាងភ្ញាក់ផ្អើលដោយបានឡើងឆាកសង្វៀនប្រកួតកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី3 នាងបានបកស្រាយបទចម្រៀងមួយបទរបស់កញ្ញា​ អីវ៉ា​ ដែលមានចំនងជើងថា​ ស្បថថាមិនអោយជួបមុខបង​ រហូតទាក់ចិត្ត​គណៈកម្មការ​កក់យកនាងទាំង4នាក់​ ហើយជាលទ្ធផលនាងសម្រេចយក Coach​កញ្ញា​មកធ្វើជាគ្រូបង្វឹកប្រចាំខ្លួន ។

យ៉ាងណានោះជុំវិញ​ បេក្ខនារីរូបនេះត្រូវមាន​ មហាជនជាច្រើន​ចាប់អារម្មណ៍​លើនាង​ហើយកាន់តែផ្អើលនោះស្រាប់តែមានរិះគន់មួយបានធ្វើការលើកឡើង​មិនទំនងដោយធ្វើការប្រៀប​ បេក្ខនារីរូបនេះ​និង Coachទាំងបួននាក់ដែលបានប្រើពាក្យ​អសុរស​មិនសមរម្យ​រហូតទប់ចិត្ត​ទប់ប្រាណមិនជាប់​ ខូច​ណុប​ បាយ៉ារិទ្ធ ​បានចេញមុខប្រតិកម្មដាក់ចំៗទៅវិញថា​ « សម្តីសរជាតិ មាយាទសរពូជន៍ » នេះជាសុភាសិតខ្មែរដែលចាស់ទុំតែងអប់រំកូនចៅគ្រប់គ្នា ។

ពាក្យតិទានស្ថាបនា ខុស ពីការប្រមាថមើលងាយ ។

តើឆ្លុះបញ្ជាំងអ្វីពីខ្លួនអ្នកវិញ ?
អ្នកចង់បង្ហាញថាពួកខ្ញុំអន់ ឬ ឆ្លុះបញ្ចាំងពីកំរឹតវប្បធម៌ សុជីវធម៌ ចំណេះដឹងរបស់អ្នកអន់ ?
ច្រៀងអន់ អាចរៀនច្រៀងបាន អាចចំណាយពេលហ្វឹកហាត់បង្កើនសមត្ថភាពបាន តែបើឈ្លើយ អត់សុជីវធម៌ហើយគឺសណ្តាន ហើយអាចពិបាកត្រង់ត្រូវទៅអង្គុយរៀនមុខវិជ្ជាសុភាវធម៌ជាមួយក្មេងៗអាយុស្របាលកូនខ្លួនឯងម្តងទៀតឬយ៉ាងណា ?
ប្រើសម្តីបែបនេះទើបអាចសាងមោទនភាពដល់ខ្លួនឯង និងដល់ប្រពន្ធកូន ?
ប្រើភាសារបែបនេះទើបអួតគេថាសមជាមនុស្សចេះដឹង ?
គេមើលមកថាឡូយ ?
បង្ហាញពីគុណតម្លៃ និង កិត្តិយសរបស់ខ្លះនឯង ?
ពាក្យ«ក្បាល»គេប្រើជាមួយសត្វ ចឹងបើអ្នកចង់ទុកពួកខ្ញុំជាសត្វ អ្នកក៏ត្រូវប្រៀបធៀបពីខ្លួនអ្នកផ្ទាល់ជាមួយពួកខ្ញ្ញុំជាមុនសិនដូចគ្នា ពួកខ្ញុំមានសមត្ថភាពធ្វើអ្វីបានខ្លះ ?
អ្នកអាចធ្វើអីបានខ្លះ ?

គុណតម្លៃរបស់មនុស្សគេវាស់វែងលើ ចំណេះដឹង សមត្ថភាព និង លទ្ធផលដែលធ្វើបាន ។

តិចចុងក្រោយតូចចិត្ត មិនហ៊ានទទួលការពិត ។ តិចចេះតែមើលងាយគេ អត់ចេះមើលពីខ្លួនឯង ក្លាហានតែមើលពីគេ មិនក្លាហានមើលពីការពិតរបស់ខ្លួនឯង ។

បើសម្តីអត់សុជីវធម៌ចឹង តើមានសមត្ថភាពអប់រំកូនអោយធ្វើជាកូនល្អ ជាបុគ្គលល្អក្នុងសង្គមបានទេ ?
នេះជាគំរូដ៏អាក្រក់បំផុត៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular