ម្តងហើយមិនរៀងក្រុមសម្តែងអប់រំខ្លីបែបស្រើបស្រាលត្រូវបានក្រសួងចាត់ការហើយ
ថាអីចេះខុសក្រុមសម្តែងរឿងខ្លីអប់រំបែបក្តៅសាច់ត្រូវបានក្រសួងហៅទៅអប់រំហើយ
នៅមុននេះមហាជនជាច្រើនជាពិសេសអ្នកលេងបណ្តាញសង្គមបាននាំបញ្ចេញមតិរិះគន់ព្រោងព្រាតទៅនឹងក្រុមផលិតរឿងខ្លីមួយក្រុមដែលកំពុងតែវាយឡុកខ្លាំងដែលបបានបង្ហាញពីសកម្មភាពមិនទំនងបែបស្រើបស្រាលរោលរាលដែលអាចធ្វើប៉ះពាល់ជាខ្លាំងដល់កិត្តយសសង្គម ។
ក្រុមសម្តែងរឿងខ្លីនេះបានបញ្ចេញវីដេអូជាហូរហែលបន្ទាប់នៅផេក Bro Kdey Short Film ដែលកំពុងទទួលរងការប្រតិកម្មពីអ្នកលេងបណ្តញសង្គមជាខ្លាំង ព្រោះតែក្រុមនេះបានផលិតនូវសាច់រឿង បែបរោលរាលស្រើបស្រាលក្តៅសាច់លេីសលប់ពេក ។
រហូតធ្វើអោយមានមតិជាច្រើនជាពិសេសអ្នកលេងបណ្តាញសង្គម ចេញមុខប្រតិកម្មមិនសុខចិត្តនិងស្នើរអោយក្រសួងជួយចាត់វចែងមានវិធានការលើក្រុមសម្តែងរឿងខ្លីបែបអប់រំនេះ ។
កាន់តែផ្អើលនិងចាប់ចាប់អារម្មណ៍ខ្លាំងក្រោយពីនៅមុននេះធ្លាយដឹងដំណឹងថាក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានហៅក្រុមសម្តែងទាំងនេះទៅធ្វើការអបរំហើយ ហើយកាន់តែភ្ញាក់ផ្អើលគឺក្រុមនេះខាងក្រសួងធ្លាប់ហៅមកអប់រំម្តងហើយតែនៅតែមិនស្តាប់បំពានធ្វើរឿងដដែល ៕