កាន់តែខ្លាំងបងប្រុស សុខុម រចនា ហ៊ាននិយាយថាទោះម្ចាស់បទ How about ជីដេវីតចង់ reportលុបវីដេអូប្អូនស្រីខ្លួនក៏មិនបានដែរ
ផ្អើលទៀតហើយបងប្រុស សុខុម រចនា បោះពាក្យសម្តីខ្លាំងៗថាទោះម្ចាស់បទ How about now ជីដេវីតចង់reportលុបវីដេអូប្អូនស្រីខ្លួនក៏មិនបានដែរ
យ៉ាងណាមិញថ្មីៗនេះលេចេញមតិជាច្រើនលើបេក្ខនារី សុខុម រចនា ថាមានចរិកខ្មើមមិនផ្តល់ក្រេឌីតអោយម្ចាស់បទ How about now របស់លោក ជីដេវីត បានស្ងប់ស្ងាត់ទៅហើយស្រាប់តែធ្លាយរឿងបងប្រុសរបស់បេក្ខនារី សុខុម រចនា បោះសម្តីខ្លាំងថាម្ចាស់បទក៏មិនអាច reportបទដែលប្អូនលោកយកមក Coverបានឡើយព្រោះតែច្រៀងតុងខុសគ្នាហើយថែមទាំងជា Melodyថ្មីទៀត ដែលរឿងនេះបានធ្វើទស្សនិកមានការខឹងសម្បារម្តងទៀតហើយថែមទាំងនាំគ្នាសម្រុកចូលទៅreportបទ How about now versionអកកាដង់យ៉ាងច្រើន
រឿងរ៉ាវដ៏ក្តៅគគុករបស់បេក្ខនារី The voice Cambodian សុខុម រចនា បានអរគុណ30M viewតែមិនបានអរគុណម្ចាស់ដើមលោក G david បានធ្វើអោយមហាជនរិះគន់និងបញ្ចេញប្រតិកម្មយ៉ាងច្រើន ។
ស្របពេលនោះរឿងហាក់ថយកម្តៅក្រោយពី សុខុម រចនា បានប្តូរការសរសេរដែលខ្លួនបានបង្ហោះនៅលើបណ្តាញសង្គមនិសុំការ
អធ្យាស្រ័យពីសំណាកមហាជននិងបានបញ្ចាក់ច្បាស់ៗថាលោក G David គឺជាម្ចាស់បទ How about now តែរឿងរ៉ាវកាន់តែក្តៅខ្លាំងក្រោយពីបងប្រុសសុខុម រចនា ដែលមានគណីនីfbឈ្មោះ Thik Tk បានទម្លាយថាបទHow about now versionកាដង់សូម្បីម្ចាស់បទចង់reportក៏មិនអាចបានដែលមានន័យថាសូម្បីតែលោក ជីដេវីត ដែលជាម្ចាស់ដើមក៏មិនអាចលុនបទនេះចេញបានដែល ទើបធ្វើអោយអ្នកលេងបណ្តាញសង្គមជាពិសេសក្រុមអ្នកគាំទ្រលោក G david កាន់តែឡើងកម្តៅងើបតវ៉ាព្រោងព្រាត ។
ខ្លឹមសារទាំងស្រុងដែលបងប្រុស សុខុម រចនា បានសរសើរបានរៀបរប់ថាបើមិនយល់អាចសួរខ្ញុំបានម្ចាស់បទក៏មិនអាច reportបទខ្ញុំកើតដែល
តុងខុសគ្នា Melodyថ្មីទៀតសូមអោយតម្លៃសិល្បះផងមិនមែនអង្គុយៗចេញលទ្ធផលឯកៗទេ ។
ការឆ្លើយតបបែបនេះរបស់បងប្រុស សខុម រចនា គឺលោកបានឆ្លើយតបគណនីមួយដែលបានលើកឡើងថាខ្លួនឯងខ្លាចគេយកវីដេអូផុសត តែមើលទៅម្ចាស់បទដូចអត់ខ្លាចដូចគាត់សោះដែលការឆ្លើយឆ្លងនេះគឺកាលពី12សប្តាហ៍មុន
គួរបញ្ចាក់ថានៅមុននេះក្រោយពីទទួលរងការរិះគន់ខ្លាំងពេកបេក្ខនារី សុខុម រចនា បានចេញមុខសុំទោសជាសាធារណៈដល់ពុកម៉ែបងប្អូផងដែរ នាងបានលើកឡើងថាសូមអរគុណសម្រាប់ការស្រលាញ់គាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានគាំទ្ររូបនាងខ្ញុំតាមរយ:បទcover “how About Now “ដែលជាបទម្ចាស់ដើមរបស់បងប្រុស G-Devith នាងខ្ញុំសូមអធ្យាស្រ័យចំពោះកំហុសខុសឆ្គងដោយនិយាយពេលភ្លាមៗនៅលើឆាកនាងខ្ញុំមិនបានរៀបចំពាក្យនិយាយអោយគ្រប់ជ្រុងជ្រោយទេ🙏នឹងមិនបានតាំងខ្លួនជាម្ចាស់បទដែរខ្ញុំគ្រាន់តែសប្បាយរីករាយដែលទទួលបានលទ្ធិផលល្អនឹងអរគុណចំពោះបងប្អូនអ្នកទស្សនាបទcoverក្នុងយូធូបវីយូ30Mប៉ុណ្ណោះ🙏❤️
ហើយក៏អរគុណបងប្អូនសម្រាប់ការបញ្ចេញមតិយោបល់ផងដែរ ។
ខ្ញុំពិតជាស្រលាញ់បងប្អូនខ្មែរទាំងអស់គ្នា ។
អរគុណខ្លាំងៗ🙏❤️🥰💕