Monday, November 4, 2024
Homeសន្តិសុខ-សង្គមបើកឆាកបង្ក្រាបល្បែងស៊ីសងខុសច្បាប់ថ្ងៃដំបូង​ ! បង្ក្រាបបានជិត៣០ទីតាំង​ និងឃាត់ខ្លួនមនុស្សជាង​ ៦០នាក់

បើកឆាកបង្ក្រាបល្បែងស៊ីសងខុសច្បាប់ថ្ងៃដំបូង​ ! បង្ក្រាបបានជិត៣០ទីតាំង​ និងឃាត់ខ្លួនមនុស្សជាង​ ៦០នាក់

- Advertisement -
toppostmedia

យុទ្ធការបង្ក្រាបទីតាំងល្បែងស៊ីសង​ នៅក្នុងរាជធានីភ្នំពេញ​ សមត្ថកិច្ចបង្ក្រាបបានខុសច្បាប់ជិត​៣០កន្លែង​ និងឃាត់ខ្លួនមនុស្សជាង​ ៦០នាក់​។ ការបង្ក្រាបនេះ​ បានធ្វេីឡេីងកាលពីយប់ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២២។ ការបង្ក្រាបនេះ​ បានធ្វេីឡេីងបន្ទាប់ពីមានបទបញ្ជារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ កាលពីថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២២​ ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ លោកសាន​ សុខសីហា​ បានថ្លែងប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១៨​ ខែកញ្ញានេះថា​ “​ អនុវត្តតាមបទនញ្ជារបស់អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ ក៏ដូចជាឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ តាមបណ្តាអធិការដ្ឋាននគរបាលទាំង​ ១៤​ បានចូលរួមអនុវត្តជាមួយគណៈបញ្ជាការឯកភាពខណ្ឌ​ គឺករណីកត់ឆ្នោតវៀតណាមខុសច្បាប់ឃាត់បាន​ ២៥កន្លែង​ និងឃាត់ខ្លួនមនុស្សចំនួន​ ៣៣នាក់​ ក្នុងនោះនៅខណ្ឌបឹងកេងកង​ ឃាត់បាន​ ១១នាក់​ ,​ ខណ្ឌកំបូល​ ឃាត់បាន​ ៨នាក់​ ,​ ខណ្ឌទួលគោក​ ឃាត់បាន​ ៦នាក់​ ,​ ខណ្ឌឫស្សីកែវ​ ឃាត់បាន​ ៣នាក់​ ,​ ខណ្ឌជ្រោយចង្វារ​ ឃាត់បានចំនួន​ ១១នាក់​ និងខណ្ឌមានជ័យ​ ឃាត់បាន​ ១នាក់​ “​ ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបន្តថា​ ទាក់ទងករណីភ្នាល់តាមអនឡាញ​ ឃាត់បាន​ ២ទីតាំង​ និងឃាត់ខ្លួនមនុស្សបាន​ ៣នាក់​ ក្នុងនោះមានស្ត្រី​ ១នាក់​ គឺខណ្ឌច្បារអំពៅ​ ឃាត់បាន​ ២នាក់​ និងខណ្ឌសែនសុខ​ ឃាត់បាន​ ១នាក់​ ។ ករណីលេងបៀចិន​ បង្ក្រាបបាន​ ១ទីតាំង​ នៅខណ្ឌសែនសុខដោយឃាត់ខ្លួនមនុស្សបានចំនួន​ ១៦នាក់​ ។
ប្រភពដដែលបានបញ្ជាក់ថា​ នឹងបន្តស្រាវជ្រាវ អនុវត្តបង្ក្រាបទីតាំងល្បែងគ្រប់ប្រភេទខុសច្បាប់បន្ថែមទៀត៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular