Sunday, October 27, 2024
Homeព័ត៌មានសំខាន់ស្តាប់ហេីយភ្លឹស្វាង ណុប បាយ៉ារិទ្ធ ទម្លាយបទពិសោធន៍ខ្លួន ធ្លាប់ធ្លាក់ចូលជំងឺបាក់ទឹកចិត្ត

ស្តាប់ហេីយភ្លឹស្វាង ណុប បាយ៉ារិទ្ធ ទម្លាយបទពិសោធន៍ខ្លួន ធ្លាប់ធ្លាក់ចូលជំងឺបាក់ទឹកចិត្ត

- Advertisement -
toppostmedia

​ជឿជាក់ថទស្សនិកជនប្រាកដជាដឹងច្បាស់កាលពីកន្លងទៅថ្មីៗនេះ​ ជំងឺបាក់ទឹកចិត្តបាននឹងកំពុងវាយឡុកខ្លាំង​ ដោយត្រឹមួយថ្ងៃមាននៅមុននេះ​ យុវជន​កម្ពុជា2នាក់​ បានសម្រេចចិត្តគិតខ្លី​ចោលក្រុមគ្រួសារ​ រហូតនៅមុននេះ​ តារាចម្រៀងល្បីឈ្មោះ​ ណុប​ ប៉ាយ៉ារិទ្ធ​ បានទម្លាយអំពីជីវិតខ្លួនក៏ធ្លាប់ធ្លាក់ខ្លួនចូលជំងឺបាក់ទឹកចិត្តនេះដែល​ ជាក់ស្តែងនៅមុនននេះ​ ណុប​ ប៉ាយ៉ារិទ្ធបានទម្លាយសារយ៉ាងវែងអន្លាយ​ពាក់ព័ន្ធ​ខ្លួន​ដែលធ្លាបលកេីតជំងឺបាក់ទឹកចិត្តនេះថា​ ម៉ោង២ ៤៥នាទីរំលងអាធ្រាត
មើលFacebook ឃើញអ្នកចាកចេញដោយជម្ងឺបាក់ទឹកចិត្ត គេងមិនលក់ ចង់ចែករំលែកខ្លះដល់បងប្អូន
ខ្ញុំក៏ធ្លាប់បាក់ទឹកចិត្ត ខ្ញុំក៏ធ្លាប់អស់សង្ឃឹម តែខ្ញុំតែងតែប្រាប់ខ្លួនឯងថា «រឹងមាំ»
សូមកុំផ្តល់អំណាចឱ្យអតីតកាលមកកំណត់អនាគតរបស់អ្នក។ សូមកុំអោយខ្លួនឯងរស់ក្នុងជីវិតជាជនរងគ្រោះ ។
អ្នកដឹងទេ? ការយំមិនមែនមានន័យថាអ្នកខ្សោយ ឬទន់ជ្រាយនោះទេ។ ការយំជាសម្លេងដំបូងបង្អស់ដែលមនុស្សគ្រប់គ្នាមានតាំងពីកំណើតមកព្រោះវាជាសញ្ញាបញ្ជាក់ថា អ្នកនៅមានជីវិត ។ តើមនុស្សណាមួយដែលកើតមកពីពោះម្តាយមកភ្លាមដោយមិនចេះយំ? ដូច្នេះបើពេលខ្លះអ្នកចង់យំ យំហើយធូរចិត្តក៏យំចុះ អោយទឹកភ្នែកហូរមកលុបលាងរឿងមិនសប្បាយចិត្តទាំងឡាយ តែក៏មិនបាច់យំយូរពេកដែរ ។ ពេលបានធូរហើយ ឈប់យំទៀត ហើយត្រូវតែរស់បន្តរ ។
ជំហានដ៏ខ្លីៗ មួយៗរបស់ទារកជារៀងរាល់ថ្ងៃគឺជាចំនុចផ្តើម ហើយវានិងក្លាយជាជំហ៊ានដ៏វែងឆ្ងាយនៅថ្ងៃអនាគត ដូច្នេះសូមបន្តរបោះជំហ៊ានហើយកុំបោះបង់។
អ្នក​នៅតែមាន​តម្លៃ បើទោះជាអ្នក​បរាជ័យ
តែអ្នកនៅតែមានឱកាសម្តងហើយម្តងទៀត
ចូរកុំព្យាយាមបិទឱកាសខ្លួនឯង ហើយរើសយកការចុះចាញ់ ។ ដង្ហើមនៃភាពអស់សង្ឃឹម គឺជាលេសបំបាក់​ទឹកចិត្តខ្លួនឯងប៉ុណ្ណោះ សូមជំនួសមកវិញដោយការតាំងចិត្ត ព្រោះអ្នកពិតជាមិនអន់ ហើយមិនអន់ដល់ថ្នាក់ចាប់ផ្តើមជាថ្មីឬបន្តរ
មិនបាននោះឡើយ ។
បើទោះជាយប់ងងឹតក៏មិនងងឹតរហូត២៤ម៉ោងដែរ ដរាបណាមេឃនៅមានពន្លឺ អ្នកនៅតែមានសង្ឃឹម ។
ព្យាយាមរើសយកគំនិតវិជ្ជមានជានិច្ចសម្រាប់ជីវិតមិនថាមានរឿងលំបាកយ៉ាងណាទេ ថ្ងៃស្អែកគឺជាឱកាសថ្មីសម្រាប់អ្នកក្នុងការដកពិសោធន៍ និងធ្វើអ្វីៗអោយកាន់តែប្រសើរឡើង ហើយបើទោះវាជាពេលវេលាក្នុងការចាប់ផ្តើមជាថ្មីម្តងទៀតក៏ដោយ ។
ប្រសិនបើអ្នកក្រឡេកមើលទៅកូនរុក្ខជាតិមួយដើមដែលប្រឹងដុះលូតលាស់តាមចន្លោះថ្មដ៏ក្រៀមក្រោះក្តៅហួតហែង តែវានៅតែព្យាយាមវា ព្យាយាមលូត ព្យាយាមរស់ នោះអ្នកនិងដឹងថា ជីវិតយើងក៏គួរតែតស៊ូអោយដល់ទីបំផុតដូចគ្នា ។
កុំស្អប់ខ្លួនឯងចំពោះអ្វីគ្រប់យ៉ាងដែលអ្នកមិនមានដូចគេ
មិនបានធ្វើ ឬ ធ្វើមិនបានដូចគេ ផ្ទុយ​ទៅ​វិញ ចូរ​ស្រឡាញ់​ខ្លួន​ឯង​អោយបានច្រើន និងរីករាយ សប្បាយចិត្តនៅអ្វីគ្រប់​យ៉ាង​ដែល​អ្នក​មាន ព្រោះអ្វីដែលអ្នកមាន ក៏មិនប្រាកដ្តថាគេគ្រប់គ្នាមានឡើយ ។
ការរត់គេចពីបញ្ហារបស់អ្នក ប្រៀបបានទៅនិងការប្រណាំងដែលអ្នកមិនដែលឈ្នះ ដូច្នេះចូរ
ប្រឈមមុខ ហើយព្យាយាមរកដំណោះស្រាយ ដោយចិត្តត្រជាក់ ។
ដរាបណាអ្នកនៅតែតស៊ូ នោះអ្នកអាចយកឈ្នះការបាក់ទឹកចិត្តរបស់អ្នក។ ដឹងគុណខ្លួនឯងដែលអាចតស៊ូមកដល់ចំនុចដ៏វែងឆ្ងាយមួយ ដូច្នេះបើដើរមកឆ្ងាយហើយ បន្តរដើរអោយដល់ទីបំផុត ដើរយឺត ល្អជាងឈរស្ងៀម ហើយបើឈរស្ងៀមដើម្បីសម្រាក ក៏នៅតែល្អជាងដេកដួល ។
ផ្តល់កម្លាំងចិត្តអោយខ្លួនរាល់ថ្ងៃជា​វិធី​ដ៏​ងាយ​ស្រួល​ក្នុង​ការ​លើក​ទឹកចិត្ត​អ្នក​!
ទោះបីជាអ្នកមិនអាចមើលឃើញហេតុផលដើម្បីបន្តទៅមុខដោយមិនអាចគណនាពីភាគរយនៃកម្លាំងចិត្តនៅក្នុងខ្លួនរបស់អ្នកជាតួរលេខក៏ដោយ តែវាក៏មិនមានន័យថា អ្នកត្រូវតែចុះចាញ់ គ្មានដំណោះស្រាយរហូតរើសយកជម្រើសចុងក្រោយដោយការបញ្ច-ប់ជីវិតដែរ សូមកុំអោយតម្លៃក្តីស្លា-ប់មកល្បួងអ្នកក្នុងកាលៈទេសៈនេះអោយសោះព្រោះការគិតរបស់អ្នកក្នុង​ពេល​នោះគឺឆិនឆៃ​ជាងពេល​ធម្មតា ។
ដូច្នេះនៅពេលដែលការបាក់ទឹកចិត្ត អ្នកច្បាស់ជានិយាយថា “បោះបង់” ពេលនោះក្តីសង្ឃឹមរបស់អ្នកនិងខ្សឹបប្រាប់អ្នកថា “ព្យាយាមម្តងទៀត” ។
ចូរទុក Space សម្រាប់ខ្លួនឯង ទាំងការគិត សម្រេចចិត្ត និង ធ្វើ ហើយព្យាយាមរក្សាផ្លូវចិត្តរបស់អ្នកអោយបានល្អ សូមចងចាំថា ផែនដីនេះនិងមិនព្រមអោយអ្នករស់នៅឯការតែម្នាក់ឯងឡើយ ចូររឹងមាំ តស៊ូ ពុះពារជាមួយចំណោទ
ជីវិតរបស់យើងទាំងអស់គ្នា អ្នកមានខ្ញុំ ខ្ញុំមានអ្នក ពួកយើងរស់រួមលោកជាមួយគ្នា បង្កើតក្តីសង្ឃឹមរួមគ្នា រួមសុខ រួមទុក្ខ ក្នុងដំណើរជីវិតដ៏វែងឆ្ងាួយ ហើយស្វែងរកស្នាមញញឹមជាមួយគ្នា ❤️😊😘 ៕




- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular