ជឿជាក់ថាទស្សនិកជនប្រាកដជាដឹងច្បាស់ៗថ្មីៗនេះអ្នកលក់អនឡាញម្នាក់បានចេញមុខនិយាយដៀមដាមអ្នកលក់អនឡាញដូចគ្នាតែអ្វីដែលសំខាន់នោះគឺបានមេីលងាយ ដល់បងៗប៉ូលីស ប៉េអឹម រឿងប្រាក់ខែតែម្តងដែលរឿងនេះកំពុងត្រូវបាន អ្នកលេងបណ្តាញសង្គមវែកញ៉ែកក្លាយជាប្រធានបទផងដែរ រហូតនៅមុនេះ សូម្បីតែលោកជំទាវ ឧកញ៉ា នឹម វណ្ណ:ក៏បានចេញមុខ ប្រតិកម្មនិងបញ្ចេញសារមួយភ្លាមៗផងដែរ។
បេីតាម ប្រសាសន៍របស់លោកជំទាវ ឱកញ៉ានឹម វណ្ណះបានអោយដឹងថា អ្នកខ្លះពេលចោរប្លន់បានប៉ូលីសនិងប៉េអឹមជួយសង្រ្គោះ ដល់បានសន្តិភាព ឆាប់ខ្មេីតម៉្លេះ? មេីលងាយប៉ូលីសនិង ប៉េអឹម មិនចំរើនទេអូន។ប្រាក់ខែអាចមិនច្រើនដូចអូន តែអាចចិញ្ចឹមកូនអោយរៀនចប់ចុងចប់ដើម ចេះគោរពអោយតំលៃអ្នកដទៃ មិនប្រមាថមើលងាយអ្នកដទៃ និងមានសីលធម៍ខ្ពស់ក្នុងការរស់នៅក្នុងសង្គមក្រោមដំបូលសន្តិភាពនេះ។
ពីប្រពន្ធ ប៉េអឹម😊
អតីតពេទ្យវះកាត់ដល់សង្ហាម្នាក់ នៅមន្ទីរពេទ្យព្រះកេតុមាលា😁
បន្ថែមលេីសពីនេះ សូម្បីលោកជំទាវ ឧកញ៉ា ហ៊ុនស៊ីណាត ក៏បានចែករំលែកសាររបស់កូនស្រី លោកជំទាវឧកញ៉ានឹមវណ្ណះហេីយបានភ្ចាប់សារថាមនុស្សចិត្តចង្អៀត មនុស្សមានតែអញល្អមនុស្សពូកែទើស មើលឃើញគេតែផ្នែកខាងអាក្រក់។មនុស្សប្រភេទនេះរស់មិនបានសុខយូរទេកូនអញ្ចឹងបានចោរវាជ្រេញ៕