មានការភ្ញាក់ផ្អេីលខ្លាំងនៅមុននេះក្នុងបណ្តាញសង្គម ក្រោុយពីព្រះសង្ឃមួយព្រះអង្គបានអះអាងថាខ្លូន ជាលោកតាស៉ីន ស៉ីសាមុខចាប់ជាតិ ហេីយថែមទាំងមាន ភស្តុតាងនៅលេីដងខ្លួនថែមទៀត។
បេីតាមព្រះសង្ឃអង្គនេះដែលគង់នៅវត្ត ឧណ្ណាលោម បានមានសង្ឃដីកាថា ព្រះអង្គមានស្នាកស្នានត្រូវកំភ្លេីងលេីដងខ្កូន3គ្រាប់ដែលកាលពីជាតិមុន លោកតាស៉ីនស៉ីសាមុតត្រូវបានគេសម្លាញ់ដោយការបាញចំនួន3គ្រាប់កាលជំនន់ពោពត បន្ថែមពីនេះ ព្រះសង្ឃរូបនេះបានបន្តថា ទាល់តែរកឃេីញអ្នកដែលសម្លាប់លោកតាស៉ីនសាមុតឃេីញទេីបអាច បញ្ចាក់កាន់តែច្បាស់ថាព្រះសង្ឃអង្គនេះពិតជា លោកស៉ីនស៉ីសាមុតចាប់ជាតិមែន។
យ៉ាងណាមិញក្រោយពីបានឃេីញរឿងរ៉ាវបែបនេះមានមតិអ្នកលេងបណ្តាញសង្គមជាច្រេីនបានលេីកឡេីងខុសៗគ្នា ខ្លះជឿ អ្នកទៀតក៏មិនជឿ តែយ៉ាងណាក៏ដោយនៅមុននេះ តារាហ្វេសបុកដ៏មានប្រជាប្រិយភាព កាកា អូស្រ្តាលីបានចេញមុខ ដាក់ចំៗដោយបានលេីកឡេីងថា លោកតា ស៊ិន ស៊ីសាមុត ចាប់ជាតិ? ? 😩😭
ករុណាសូមក្រាបថ្វាយបង្គំព្រះតេជគុណ . . .
ជាដំបូងករុណាសូមប្ដូរហៅលោកបង ដោយសារតែករុណាខ្លាចថាសរសេរពាក្យខាងលើមិនច្បាស់ ហើយឱ្យករុណាសុំទោសបើសិនជាករុណាសរសេរឬក៏និយាយភាសាជាមួយព្រះសង្ឃមិនបានច្បាស់ព្រោះករុណាកើតនៅប្រទេសក្រៅ 🙏🏻🙏🏻🙏🏻
ករុណាមិនមានអ្វីច្រើនទេហើយក៏មិនហ៊ានរិះគន់លោកបងដែរ តែជ្រុលតែលោកបង មកប្រកាសជាសាធារណៈបែបនេះហើយ អញ្ចឹងក៏សូមមានសំណួរតែមួយទេទៅកាន់លោកបងវិញថា-
បើលោកបងពិតជា លោកតាអធិរាជបិតាសំឡេងមាស លោកតា-ស៊ិន ស៊ីសាមុត
ដែលបានមកចាប់ជាតិពិតមែននោះ –
មិនបាច់ឱ្យមហាជនចាំDNA ពិនិត្យឬពិសោធន៍មើលអ្វីទៀតទេ!
សូមលោកបងឆ្លើយប្រាប់មកថា –
តើបងប្រុស បឺត សម្រេច ជាកូនលោកបង កាលពីជាតិមុនមែនដែរឬអត់ ? 😏
ហើយសូមសួរអស់លោកសារព័ត៌មានមួយចំនួនដូចគ្នាថារឿងហ្នឹងកាលចប់ ? ?
ព្រលឹងដែលមានអ្នកស្រឡាញ់និងពោរពេញទៅដោយអ្នកដែលគោរពពេញមួយពិភពលោក មិនគួរណាឡើយនាំគ្នាគាស់ជីកកកាយយកមកធ្វើដូចការមើលរឿងល្ខោនកំសាន្តលេងដូច្នេះសោះ!
ខ្ញុំក្មេងកំណើតប្រទេសក្រៅមែនតែវាហួសចិត្ត!!! សូមឱ្យវិញ្ញាណក្ខន្ធរបស់លោកតាទៅកាន់សុគតិភពឱ្យបានស្ងប់សុខផងទៅចុះ!
ហើយសូមឱ្យបញ្ចប់រឿងហ្នឹងទៅ ពូ បឺត សម្រេច ក៏ពោរពេញដោយទេពកោសល្យ ហើយ ពេលនេះល្មមអាចមានប្រជាប្រិយភាពដើម្បីសម្រេចគោលដៅថ្មីល្អភ្លឺស្វាងហើយ 🙏🏻
ហើយសូមឱ្យភរិយារួមទាំងគ្រួសាររបស់លោកតា ស៊ិន ស៊ីសាមុត បានទទួលភាពស្ងៀមស្ងាត់ខ្លះផងចុះ ! កាន់តែផ្សាយកាន់តែបំផ្លាញiDolនិមិត្តរូបមួយអង្គដែលតំណាងឲ្យប្រទេសកម្ពុជាទាំងមូល!
សូមអរគុណ! គោរពស្រឡាញ់ប្រជាជនខ្មែរទាំងអស់គ្នា🇦🇺♥️🇰🇭សូមជំរាបលា!៕