Friday, November 15, 2024
Homeសង្គមកាន់តែអាណិតព្រឹទ្ធាចារ្យកោសល្យវេហារ គង់ ណៃ កំពុងតែធ្លាក់ខ្លួនឈឺជំងឺទាំងនេះ

កាន់តែអាណិតព្រឹទ្ធាចារ្យកោសល្យវេហារ គង់ ណៃ កំពុងតែធ្លាក់ខ្លួនឈឺជំងឺទាំងនេះ

- Advertisement -
toppostmedia

កំពត ៖ បានធ្វេីមហាជនកាន់តែអាណិតនិងក្តុកក្តូលក្រោយពីបានដឹងនៃដំណឹងព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ លោកមានជំងឺសួត និង ជំងឺទឹកនោមផ្អែម ឥលូវនេះសំរាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខែត្តកំពត។ មិនមេីលនឹងភ្នែកផងដែល លោកជំទាវ ចន ចន្ទលក្ខណា ក៏បានទៅសួរសុខទុក្ខ ដោយបាននាំយកនូវ គ្រឿង ឧបភោគ បរិភោគ មួយចំនួន និងថវិការផងដែរ។

មហាជនជាច្រើនបានបង្ហាញពីការព្រួយបារម្ភចំពោះសុខភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ក្រោយពីបានឃើញលោកតាមានសុខភាពទ្រុឌទ្រោមជាខ្លាំង ។ ក្នុងនោះក៏មានការជូនពរពីសំណាក់មហាជនជាច្រើនឱ្យលោកតាមានសុខភាពល្អប្រសើរមកវិញ។ ខ្លះទៀតក៏បានសំណូមពរឱ្យក្រសួងពាក់ព័ន្ធមានការគិតគូរដល់លោកតាព្រោះលោកតា គង់ ណៃ ក៏ជាសិល្បករចាប៉ីដងវែងដែលមានឈ្មោះល្បីល្បាញប្រចាំប្រទេសម្នាក់ដែរ ។បើតាមការបង្ហោះរូបភាពពីសំណាក់កូនប្រុសលោកតា គង់ ណៃ ពីស្ថានភាពរបស់លោកតា នៅក្នុងថ្ងៃទី ០៥ នេះឃើញថាមានសភាពទ្រុឌទ្រោមជាខ្លាំង ដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យថា«សូមវត្ថុសក្ដិសិទ្ធិក្នុងលោកសូមតាមថែរក្សាពុកខ្ញុំផង ថ្ងៃអាទិត្យ ទី៥ ខែ វិច្ឆិកា ឆ្នាំ២០២៣»។

បន្ថែមពីនេះលោកជំទាវ ចន ចន្ទលក្ខណបានទម្លាយអោយដឹងថា គាត់គឺកំពុងមានជំងឺ និងទឹកនោមផ្អែម បេីតាមការៀបរាប់របស់លោក ជំទាវ ចន ច័ន្ទលក្ខណាបានអោយដឹងថា នាងខ្ញុំបានមកសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលកំពុងមានជំងឺ សួត និង ជំងឺ ទឹកនោមផ្អែម និង បាននាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មកជូនលោកអ៊ុ ដល់គេហដ្ឋាន ដែលស្ថិតនៅ ភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្ត កំពត ។ ក្មួយសូមជូនពរលោកអ៊ុ ឆាប់ជា និង មានសុខភាពល្អ កំលាំងពលាំមាំមួន៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular