*ជាបទពិសោធន៍ PeyPeyDy ដាច់ចិត្តទម្លាយរឿងខ្លួនចាក់ filer ត្រង់ចង្ការរយ:ពេលជាង10ឆ្នាំនៅមិនរលាយ មានអីពេលនេះ តម្រូវវះកា.ត់យកចេញ
ភ្នំពេញ ៖ មិនមែនជារឿងទីមួយនោះឡេីយ ដែល បច្ចុប្បន្ន អ្នកចូលចិត្ត កែសម្ផស្ស មួយចំនួនបានទទួល ភាព អវិជ្ជមាន ខ្លះទៀតក៏ជោគជ័យ ឯអ្នកខ្លទៀត បរាេជ័យហេីយខាតបង់ទាំងពេលវេលា ទាំងថវិកា ហេីយថែមទាំងឈឺសាច់ថែមទៀត ជាក់ស្តែងនៅមុនេះ តារាហ្វេសបុកល្បីឈ្មោះ លោក PeyPey Dyបានធ្វេីអោយក្រុមអ្ន្កកគាំទ្រមានការភ្ញាក់ផ្អេីលជាខ្លាំង ក្រោយពីលោកបានទម្លាយ រឿងឈឺចាប់មួយ ព្រោះតែលោកធ្លាប់ ចាក់ Fielerត្រង់ចង្កា ហេីយខាងគេធានាថា រយះពេល2ឆ្នាំវានឹងរលាយ តែជាក់ស្តែមកទល់ពេលនេះជាង10ឆ្នាំហេីយ នៅតែមិនរលាយ ទេីបតែពេលនេះ លោកដាច់ចិត្តទៅពេទ្យពិនិត្យទេីបដឹងថា មិនមែន ជាFilerទេ តែវាជាស៉ីលីកូនទៅវិញ ។
យ៉ាងណាមិញបេីយោងតាមសំណេរទាំងស្រុងរបស់Pey Peydyបានរៀបរាប់ថា បទពិសោធន៍ ការកែសម្ផស្សក្នុងឆាកជីវិតដែលខ្ញុំបានជួបផ្ទាល់ កាលពីដើមឆ្នាំ2013 មានclinicដ៏ល្បី និងលំដាប់មួយនៅខ្មែរ បានទាក់ទងមកខ្ញុំ ចង់sponsorដល់ខ្ញុំ គេសុំតែការដោះដូរជាមួយvideoប៉ុណ្ណោះ កាលនោះមិនសូវមានលុយផង ហើយណាមួយទុកចិត្ត ដោយសារគេជាclinicល្បី មានតារាៗទៅច្រើន ក៏គិតថាកន្លែងគេស្តង់ដារ ខ្ញុំបានទៅចាក់ចង្ការ ពេលនោះគេប្រាប់ថាជាfiler ប្រសិទ្ធិភាព2ឆ្នាំនឹងស្រកអស់វិញហើយ ប៉ុន្តែជាក់ស្តែង មលដល់ពេលនេះ10ឆ្នាំជាងហើយ គឺនៅដដែល ហើយវាមានសភាពក្រហមក្រោមចង្ការ និងកាន់តែក្រហមខ្លាំងពេលត្រូវថ្ងៃ
ហើយធ្វើទុក្ខឈឺមួយសារៗ។
ប៉ុន្មានថ្ងៃមុន ខ្ញុំដាច់ចិត្តទៅពេទ្យពិនិត្យអ្វីដែលគេចាក់អោយខ្ញុំ មិនមែនជាfilerដូចគេប្រាប់ខ្ញុំទេ គឺសុីលីខូន ហើយវាបានខាំស្អិនជាមួយសាច់ហើយ ចង់ចាក់រំលាយក៏មិនកើត ជម្រើសគឺមានតែវះ ហើយបន្ទាប់ពីវះ គឺត្រូវផតសាច់ ហើយក៏មិនប្រាកថថាមិនមានបញ្ហាកើតឡើងថ្ងៃក្រោយដែរ ដូច្នេះមុននឹងសំរេចចិត្ត ជ្រើសរើសclinicណាមួយត្រូវគិតអោយច្បាស់ កុំជ្រើមតាមតារាផ្សាយ៕