ភ្នំពេញ ៖ អ្នកជំនួញអនឡាញល្បីឈ្មោះ ទ្រី ដាណា បានចេញមុខ បកស្រាយទាំងយប់ ក្រោយពីមាន សារព័ត៌មាន បានចុះផ្សាយថា លោក សេង មង្គលនឹងអាច អស់តំណែងធ្វេីជាBAអោយក្រុមហ៊ុនរបស់លោកស្រី តែពេលនេះ ដឹងការពិតហេីយ ។
គេចាំបានថាលោក សេង មង្គល បានក្លាយជាBA ឱ្យផលិតផលលោកស្រី ទ្រី ដាណា ។ មិនតែប៉ុណ្ណោះលោកក៏បានចូលរួមសម្តែងរឿងនិងបង្ហាញសកម្មភាពរួមគ្នាជាមួយថៅកែស្រី ជាច្រើន ហើយដោយសារភាពស្អិតរមួតរបស់អ្នកទាំងពីរបានធ្វើឱ្យអ្នកតាមដានជាច្រើនសង្ស័យថាលោកស្រី ទ្រី ដាណា និង សេង មង្គល អាចជាដៃគូលើសពីថៅកែនិងកូនចៅ ។
ប៉ុន្តែអ្វីៗផ្ទុយពីការពិតដោយនៅក្នុងថ្ងៃ៩ កន្លងទៅលោកស្រី ទ្រី ដាណា បានភ្ជាប់ពាក្យជាមួយកំលោះរូបសង្ហាវ័យក្មេង រស់ រាជ្ជសាល នឹងមានគម្រោងចូលរោងការនៅក្នុងថ្ងៃទី ០៣ ខាងមុខនេះថែមទៀត ។
ហេតុដូចនេះហេីយទេីបមានមតិបានលេីកឡេីងថា សេង មង្គលអាចនឹងអស់តំណែងជាBA តែជុំវិញរឿងរ៉ាវនះ លោកស្រី ទ្រី ដាណា ក៏បានចេញមុខបកស្រាយ និងបាន បញ្ចាក់ច្បាស់ៗថា លោកសេង មង្គលនៅតែBAអោយផលិតផលរ បស់ក្រុមហ៊ុនលោកស្រីដដែលទេ៕