ភ្នំពេញ ៖ កាន់តែកៀកកិតដល់ថ្ងៃរបស់អ្នកជំនួញអនឡាះល្បីឈ្មោះ លោកស្រី ទ្រី ដាណា ចូលរោងការមែនទែនហេីយ គឺនាថ្ងៃ ទី៣ ខែ ធ្នូ ឆ្នាំ២០២៣។ ស្របពេលជាមួយគ្នានេះ លោកស្រី ទ្រី ដាណា បានដឹកដៃ គូរដណ្តឹងទៅជូបលោកជំទាវ ឧកញ៉ា ហ៊ុន ស៉ីណាត ដល់ផ្ទះ ជូនធៀបការ ជាពិសេសគឺពឹងពរ លោកជំទាវ ជាអ្នកដឹកដៃកូនក្រមុំក្នុងថ្ងៃមង្គលការរបស់ពួកគេទាំងពីរនាក់។ ជាក់ស្តែងនៅមុននេះ លោកជំទាវ ឧកញ៉ា ហ៊ុន ស៉ីណាត បាន រៀបរាប់ថាមិនដឹងគិតយ៉ាងណាទេខ្ញុំថ្ងៃទី១-២ដឹកដៃអ្នកសៀមរាប ចំណែកក្មួយស្រីត្រូវដឹកល្ងាចចូលរោងថ្ងៃទី២ ថ្ងៃទី៣ 😂😍បែងភាគដូចស៊ុនអ៊ូខុងហើយខ្ញុំ។
យ៉ាងណាមិញកាលពីកន្លងទៅកម្មវិធីភ្ចាប់ពាក្យរបស់អ្នកជំនួញអនឡាញលោកស្រី ទ្រីដាណា បានធ្វេីអោយ មហាជនជាច្រេីនសម្តែងការភ្ញាក់ផ្អេីលមិនស្ទេីរនោះទេ ព្រោះតែគេកម្របានឃេីញ លោកស្រី និង គូរស្នេហ៍ បង្ហាញភាពផ្អែមល្ហែមណាស់ បែរជានៅសុខៗ លេចចេញជាដំណឹងនៃកម្មវិធីភ្ចាប់ពាក្យទៅវិញ។ ហេីយកាន់តែភ្ញាក់ផ្អេីលខ្លាំងក៏ព្រោះគេគ្រប់គ្នាគិតថា អនគតកូនកម្លោះ គឺជាតារាសម្តែង និង បង្ហាញម៉ូតស្រស់សង្ហា សេង មង្គល តែចុងក្រោយដាក់ផ្ញាទេីងតែម្តង។
គួរបញ្ចាក់ថា គូរស្នហេ៍ របស់លោកស្រី ទ្រី ដាណា មានឈ្មោះថា រស់ រជ្ចសាល ក៏មានអាជីព ក៏ជាអ្នកសិល្បះផងដែរ។ នៅមុននេះ លោកស្រី ទ្រី ដាណា ក៏បានបង្ហេីបពីថ្ងៃចូលរោងការផងដែរ គឺនៅថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ២០២៣ នេះហេីយ ដែលតាមគ្រោងទុកលោកស្រី នឹងរៀបចំពិធីដ៏ទៅ១០០តុជាងឯណោះ៕