មុននេះមានការចែករំលែក និងយករូបភាពរបស់ក្មេងស្រី ២នាក់យកមកប្រៀបប្រដូចខ្លួនកាលពីវ័យក្មេង។ ក្មេងប្រុសទាំងពីររូបត្រូវបានគេស្គាល់ថារស់នៅលើទឹកដី នៃខេត្តពោធិសាត់ហើយត្រូវបានក្រុមអ្នកជំនាញថតរូបប្រមាញ់បានក្នុងកម្មវិធីបុណ្យអុំទូក នាទីរួមខេត្តពោធិសាត់តែម្តង។
រូបថតក្មេងប្រុសដែលមានវ័យមិនដល់១០ឆ្នាំទាំងពីររូបបានតុបតែងខ្លួនជាមនុស្សស្រី ស្លៀកបាក់បែបសិចស៊ី បែបខោខ្លី អាវប៊ីគីនីខ្សែតូចចងករ រុំព័ទ្ថខ្នង ផាតមុខលាបក្រេម បញ្ចេញសកម្មភាពអេន អនកាច់រាងបែប ជាមនុស្សស្រីដែលមានសម្រស់ស្អាតពោរពេញដោយទំនុកចិត្ត ខណៈដែលដៃកាន់កាបូបតូច សមទៅហ្នឹងរូបរាង ដងខ្លួនស្រឡូនរបស់ពួគេ ហើយត្រូវបានអ្នកចូលរួមក្នុងកម្មវិធីខាងលើ មានការចាប់អារម្មណ៍ខ្លាំង។ ពួកគេហាក់មានទំនុកចិត្តនឹងការតុបតែងខ្លួន ដោយមិនបានអៀនទៅនឹងភ្នែក មនុស្សផងទាំងពួងដែលចូលរួមកម្មវិធី ផ្ទុយទៅវិញបានកាច់បង្អួតរាងឲ្យអ្នកថតរូបផ្តិតយករូបភាពតាម ចិត្តផងដែរ។ ក៏មានការចែករំលែកច្រើនជុំវិញរូបភាពទាំងនេះ ដោយភ្ជាប់ដោយសំណេរថាមានដុង ឬទេពកោសល្យតាំងពីក្មេង ដែលអ្នកខ្លះថា ធំឡើងដឹងតែមានមុខក្នុងកម្មវិធីប្រគួតសម្រស់ភេទទី៣ Miss Queen Cambodia ជាក់ជាមិនខាន។ អ្វីដែលពិសេសអ្នកលេងបណ្តាញសង្គមជាច្រើនរួមទាំងសិល្បករល្បីឈ្មោះក៏បានយករូបថតរបស់ក្មេងប្រុសទាំងពីររូបមកប្រដូចនឹងរូបរាងរបស់ពួកគាត់នាពេលបច្ចុប្បន្នផងដែរ។
ទោះជាយ៉ាងណាគេនៅមិនទាន់បានដឹងលម្អិតអំពីប្រវត្តិ និងជីវិតពិតរបស់ពួកគេនៅឡើយ សម្រាប់ទស្សនិកជន ដែលបានស្គាល់ពួកគាត់ក៏អាចជួយComment ផ្តល់ព័ត៌មានបន្ថែមសម្រាប់ទស្សនិកជននៅខាងក្រោមវីដេអូនេះផង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ការតុបតែងខ្លួនខុសទៅនឹងភេទពីកំណើត និងការបង្ហាញដោយចំហរអំពីចំណងស្នេហាភេទដូចគ្នា របស់ក្មេងប្រុសស្រី និងយុវជនក្នុងសង្គមខ្មែរបច្ចុប្បន្ន ហាក់មានចំនួនកើនឡើង បើទោះបីជាសង្គមគ្រួសារមួយចំនួននៅកម្ពុជាហាក់មិនទាន់ទទួលស្គាល់ ឬប្រឆាំងពួកគេក៏ដោយ។ ប៉ុន្តែពួកគេជាច្រើនបានបង្ហាញពីការតស៊ូមតិ និងបង្ហាញពីអារម្មណ៍របស់ពួគគេជាសាធារណៈដើម្បីកាត់បន្ថយការរើសអើងលើក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងអ្នកក្លែងភេទជាដើម រហូតបច្ចុប្បន្នក៏មានកម្មវិធីប្រគួតសម្រស់សម្រាប់ភេទទី៣លេចវត្តមានជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយពួកគេក៏បានប្រើប្រាស់វេទិការនេះដើម្បីបង្ហាញពីអារម្មណ៍និងការតស៊ូមតិដើម្បីឲ្យបញ្ចប់ការរើសអើងលើអ្នកស្រលាញ់ភេទដូចគ្នាជាសាកលផងដែរ៕