ទំនាស់ជាពាក្យសម្តីឆ្លើយឆ្លងគ្នាជាមួយនឹងលោកដារុនដែលជាអ្នកផលិតកម្មវិធីកម្សាន្តច្រៀងរាំនៅសហរដ្ឋអាមេរិក រហូតតារាពហុជំនា ញអ្នកនាង ខាត់ សុឃីមចង់លាឈប់ពីសិល្បៈ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងព្រោះតែជារឿងកម្រដែលតារាស្រីរូបនេះលេចចេញរឿងរ៉ាវទំនាស់ក្នុងរូបភាពបែបនេះ។មានអ្នកគាំទ្រ ក៏ដូចជាសិល្បករក្នុងស្រុកខ្លះបានបង្ហាញក្តីព្រួយបារម្ភថាទំនាស់ជាពាក្យសម្តីមែន ប៉ុន្តែអាចមានផលប៉ះពាល់ដល់កិត្តិយសពិសេសលើការចេញចូលសហរដ្ឋអាមេរិក ទាំងចេញទៅច្រៀងរាំរកលុយ ឬដំណើរកម្សាន្តនោះ។ ទោះជាយ៉ាងណាពេលនេះបានបញ្ជាក់ថានាងនៅតែអាចធ្វើដំណើរចេញចូលទៅកាន់ទឹកដីនៃប្រទេសមហាអំណាចនេះជាថ្មី ម្តងទៀត។ ដែលការបញ្ជាក់នេះមានតាមរយៈការបង្ហោះសាររបស់អ្នកនាងថា ជួបគ្នាម្តងទៀតខែ៧ នឹងណាស់! សារនេះភ្ជាប់ដោយរូបថតនៃដំណើរកម្សាន្តជុំគ្នារវាងនាងក្រុមគ្រួសារនាតំបន់កម្សាន្តជាច្រើននៅទីនេះ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថាតើដំណើតទៅកាន់សហរដ្ឋអាមេរិកជាថ្មីដើម្បីទៅច្រៀងរាំរកប្រាក់ ឬដំណើរកម្សាន្តនោះ ប៉ុន្តែការចេញទៅដំណើរកម្សាន្តទំនងជាមិនអាចច្រើនជាងព្រោះតែមុននេះនាងទើបតែនាំក្រុមគ្រួសារសាច់ញាតិទៅកម្សាន្ត ដែលទៅលើនេះគឺការចេញរកប្រាក់ច្រើនជាងព្រោះតែតារាស្រីរូបនេះអាចនឹងនៅតែបន្តទទួលបានការអញ្ជើញ និងធានាពីក្រុមអ្នកផលិតកម្មវិធីកម្សាន្តនៅក្រៅប្រទេសនិងបានបញ្ជាក់ថា នាងនៅតែមិនស្ថិតក្នុងបញ្ជីខ្មៅ ឬជាប់ទៅនឹងករណីចម្រូងចម្រាសណាឡើយ
គួរបញ្ជាក់ដែរថា ធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារលើកដំបូងនៅទឹកដីនៃសហរដ្ឋអាមេរិក ជាមួយប្តី និងកូនៗអ្នកនាងខាត់ សុឃីម បានចេញទៅកម្សាន្តជាច្រើនកន្លែងនៅទីនោះតាមការធានាពីប្អូនស្រីអ្នកនាង ខាត់ ស្រីវង៕