Sunday, November 10, 2024
Homeព័ត៌មានសំខាន់ដាំ សុភ័ក្រ្តស៊ីនឌី កំពុងផ្ទុះការចាប់អារម្មណ៍លើឆាកអន្តរជាតិ ស្របពេលបានតំណែងក្នុងភាពយន្តផលិតដោយលោក ហ្វៃ សំអាងទៀត

ដាំ សុភ័ក្រ្តស៊ីនឌី កំពុងផ្ទុះការចាប់អារម្មណ៍លើឆាកអន្តរជាតិ ស្របពេលបានតំណែងក្នុងភាពយន្តផលិតដោយលោក ហ្វៃ សំអាងទៀត

- Advertisement -
toppostmedia

បង្កើតឲ្យមានការចាប់អារម្មណ៍មុននេះក្នុងវិស័យកញ្ញាឯក បន្ទាប់ពីកញ្ញា ដាំ សុភ័ក្រ្តស៊ីនឌីMiss Glamour Look Cambodia 2022 ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើដំណើរទៅកាន់ឆាកអន្តរជាតិ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រយោជន៍ដើម្បីចូលរួមប្រគួកកម្មវិធីMiss Glamour Look International 2022  ដែលនឹងត្រូវធ្វើឡើងនៅប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០២២នេះ។ ដាំ សុភ័ក្រ្តស៊ីនឌី ត្រូវបានគេចាត់ទុកថាជាបេក្ខភាពជើងខ្លាំងរបស់កម្ពុជា ដែលមានទាំងសមត្ថភាព ទេពកោសល្យ ចំណេះដឹង ដែលនឹងត្រូវគេរំពឹងថានាងនឹងអាចលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ។

នាងធ្លាប់ឆ្លងកាត់ការប្រគួតកម្មវិធីក្នុងស្រុកជាច្រើន ក៏ជាតារាបង្ហាញម៉ូត តារាសម្តែង ពិធិការិនីផងដែរ ហើយអ្វីដែលនាងបាននិងកំពុងតែធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគឺការឡើងដល់កំពូលតារាពីការបោះឆ្នោតមុនពេលការប្រគួតចាប់ផ្តើម ដែលប្រសិនបើនាងអាចស្វែងរកការគាំទ្រ និងសំឡេងខ្ពស់បន្តនាងនឹងអាចកាន់ពានរង្វាន់ប្រជាប្រិយភាពពីកម្មវិធី Miss Glamour Look International 2022   ផងដែរ។ មុននេះគេសង្កេតឃើញមានគណនីយធំៗដែលគាំទ្រកម្មវិធីកញ្ញាឯក បានធ្វើការប្រកាសអំពីវិធីសាស្ត្រក្នុងការចូលទៅធ្វើការបោះឆ្នោតដោយឥតគិតថ្លៃដើម្បីគាំទ្របេក្ខភាពពីកម្ពុជាផងដែរ។ អ្វីដែលនាងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលថ្មីមួយបន្ថែមទៀតគឺការទទួលបានតំណេងជាតារាសម្តែងក្នុងភាពយន្តភាគខ្នាតវែង និងធំសម្បើមមួយរបស់ទូរទស្សន៍ហង្សមាស ដែលដឹកនាំសម្តែងដោយផលិតករល្បីឈ្មោះលោក ហ្វៃ សំអាង ក្នុងនោះក៏មានការចូលរួមសម្តែងពីសំណាក់កញ្ញាឯកកំពូលសម្រស់ជាច្រើនរូបនៅកម្ពុជាផងដែរ។ បើតាមការបង្ហោះសារពីផលិតកររូបនេះបានបញ្ជាក់ថា ដាំ សុភ័ក្រ្តស៊ីនឌី គឺជាតួអង្គ កេសរ ជារាជនីមកពីខេត្តនគររាជ។ នេះត្រូវបានគេចាត់ទុកថាជាជោគជ័យថ្មីផ្ទួន សម្រាប់នាងមុនពេលនាងចេញទៅប្រគួតលើឆាកអន្តរជាតិ  ហើយពេលនេះនាងកំពុងតែរងចាំការបោះឆ្នោតបន្ថែមទៀតពីទស្សនិកជន ដើម្បីទទួលបានពានរង្វាន់ប្រជាប្រិយភាពពីកម្មវិធីប្រគួតសម្រស់មួយនេះ ។ ទស្សនិកជនអាចធ្វើការបោះឆ្នោតជូន កញ្ញាឯក និងុបុរសឯកពីកម្ពុជាបានតាមរយៈការចូលទៅកាន់ Link ទាំងនេះបាន៖ https://pageantvoteasia.com/pageants/81/contestants/871#google_vignette

 

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular