Friday, November 15, 2024
Homeព័ត៌មានសំខាន់រឿន ណាត ព្រមានចាត់វិធានការតាមផ្លូវច្បាប់មួយភ្លាមៗក្រោយធ្វើរឿងមួយប៉ះពាល់ដល់នាង

រឿន ណាត ព្រមានចាត់វិធានការតាមផ្លូវច្បាប់មួយភ្លាមៗក្រោយធ្វើរឿងមួយប៉ះពាល់ដល់នាង

- Advertisement -
toppostmedia

កញ្ញាឯកចក្រវាឡកម្ពុជា ២០១៨ កញ្ញា រឿនណាត បានបញ្ចេញសារដ៏ក្តៅគគុកមួយមុននេះដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់ម្ចាស់គណនីយហ្វេសប៊ុកមួយដែលបានកាត់តរូបនាង និងប្រើប្រាស់ប្រាស់ឈ្មោះនាងក្នុងន័យផ្សព្វផ្សាយលក់ផលិតផលសម្រស់ ។ ករណីនេះត្រូវបានកេដឹងថាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស នាងក៏ដូចជាទីផ្សារការងារនាងផងដែរ និងបង្កើតឲ្យមានការយល់ច្រឡំមួយចំនួន។  នាងបានបង្ហោះសារបែបព្រមានដ៏កម្រនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា “ើសិនជាម្ចាស់page បានឃើញ postញុម shareនឹង ជួយមេត្តាលុបរូបខ្ញុំ នឹង ឈ្មោះនាងខ្ញុំ លុបអីដែលពាក់ពន្ធ័ជាមួយផលិតផលនឹង ព្រោះ ខ្ញុំអត់បានប្រើផលិតផលនឹង ហើយក៏មិនមែនជាអ្នកលក់ផលិតផលនឹងផងដែរ បើសិនជា អត់លុបទេ ខ្ញុំនឹង ចាត់វិធានការតាមផ្លូវច្បាប់ “។ សារនេះត្រូវបានបញ្ចេញអមដោយការចែករំលែកគណនីយហ្វេសប៊ុក​ មួយដែលបានយកឈ្មោះនាងទៅប្រើមានឈ្មោះថា” Ms. Rern Nat”  ដែលក្រោយពីគណនីយហ្វេសប៊ុកផេកមួយនេះបានកាត់តរូប​នាងកាន់ផលិតផល ម៉ាស់តែបៃតងមួយប្រភេទអមដោយសារដ៏វែង ដោយបានលើកឡើងថាមុខនាងមានបញ្ហា និងបានប្រើប្រាស់មុនពេលចូលប្រឡងបវរកញ្ញា  ដោយបានបញ្ជាក់ទាំងមានការប្រូម៉ូសិនពិសេសសម្រាប់អតិថិជនខ្លួនទៅវិញ”។ ជាមួយគ្នានេះផងដែរកញ្ញា រឿន ណាត ក៏បានបញ្ជាក់ដែរថា នាងបានព្យាយាទំនាក់ទំនងតាមឆាតទៅកាន់គណនីយខាងលើប៉ុន្តែត្រូវបាន គណនីយនោះBlock នាងចោលថែមទៀតផង ខណៈដែលអ្នកគាំទ្រនាងជាច្រើនបានស្នើកុំឲ្យមានការចុចលើLinkនោះដើម្បីជៀសវាងការចាញ់បោក។ គេនៅរងចាំតាមដានបន្តទៀតថាតើករណីនេះនឹងទៅជាយ៉ាងណា ។ ខណៈដែលើគេសង្កេតឃើញផងដែរថា គណនីយខាងលើទើបនឹងបង្កើតថ្មីបានចំនួន២ថ្ងៃមុននេះប៉ុណ្ណោះ ទាំងចំនូន Like និងFollowគណនីយនោះមានចំនួនតិចនៅឡើយដែរដែលគេអាចកក់សម្គាល់ថាមិនមែនជាគណនីយរបស់កញ្ញា រឿនណាតនោះដែរ។

ទោះជាយ៉ាងណាកន្លងទៅក៏មានករណីស្រដៀងគ្នានេះបានកើតមានឡើងលើសិល្បករផង ដែលករណីខ្លះបាននាំឲ្យប៉ះពាល់ដល់កិត្តិយស និងទីផ្សារការងាររបស់ពួកគេថែមទៀតផង៕\

អត្ថប​ទ៖ វីរសិទ្ធិ

រូបភាព៖ ហ្វេសប៊ុក

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular