ភ្នំពេញ ៖ ថ្មីៗនេះទស្ស្សនិកជនក៏ដូចជាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវយុវតីខ្មែរមួយរូប ជាកូនអ្នកខេត្តបន្ទាយមានជ័យ និយមធ្វើមាតិការវីដេអូធ្វើម្ហូបបែបស្រុកស្រែ រហូតមានអ្នកទស្សនាខ្ទង់លាននាក់ គួរឱ្យស្ញើចសរសើរបំផុត។
តាមប្រភពព័ត៏មានបានឲ្យដឹងថា យុវតីខាងលើ មានឈ្មោះថា ឆម ស្រីផាច ត្រូវបានគេស្គាល់ថា មានទីលំនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ខណៈយុវតីរូបនេះបានដាក់ចិត្តដាក់កាយផលិតខនថិនវេដេអូជាច្រើន ដូចជាការហូបរបស់ផ្សេងៗ រុករករបស់ធម្មជាតិហូប និង វីដេអូជាច្រើនទៀតនៅតាមជនបទបែបស្រុកស្រែចំការ ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាស្រស់ស្រាយ និង ចូលចិត្តទស្សនាក្រៃលែង។
ជាពិសេសត្រឹមរយៈពេលខ្លី ប៉ុណ្ណោះ យុវតីរូបនេះអាចទាក់ទាញ ការចាប់ អារម្មណ៍ ខ្លាំង ពីមហាជន ក៏ដូចជាការស្រឡាញ់ចូលចិត្ត ព្រោះគាត់ផលិតវីដេអូ តាមបែបធម្មតា មិនមែនជាលេីសព្រំដែនដេីម្បីតែ View ភ្លេចគិតពីសីលធម៍ដែលធ្វេីអោយប៉ះពាល់ដល់តម្លៃសង្គម៕