ភ្នំពេញ៖ មិនធម្មតាទេ VSL Groupឲ្យរង្វាន់តំណាងចែកចាយសុទ្ធតែផ្ទះវីឡា រថយន្ត មាសពេជ្រនិងរង្វាន់សម្បើមៗជាច្រើនទៀត អាចចាត់ទុកបានថាជារឿងមិនធម្មតា មិនធ្លាប់មានសម្រាប់វិស័យអ្នកលក់អនឡាញនៅកម្ពុជា ក្រោយពីក្រុមហ៊ុន VSL Group ដែលគេស្គាល់ថាជាក្រុមហ៊ុនចែកចាយគ្រឿងសម្អាងម៉ាកល្បីជាច្រើនប្រភេទនៅលើទីផ្សារប្រទេសកម្ពុជា បានធ្វើការចែករង្វាន់ដ៏ធំសម្បើមទៅដល់តំណាងចែកចាយរបស់ខ្លួន។ ការរៀបចំកម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ ២០២២កន្លងទៅនេះក្រោមការចូលរួមពីនាយិការក្រុមហ៊ុន VSL Group លោកស្រី ង៉ែតលក្ខិណា សហការី និងតំណាងចែកចាយជាច្រើនរូបចូលរួមផងដែរ។
តាមការបញ្ជាក់របស់លោកស្រី នាយិការក្រុមហ៊ុនបានលើកឡើងថា កម្មវិធីប្រគល់រង្វាន់ធំសម្បើមជូនដល់តំណាងចែកចាយដែលបានសន្សំពិន្ទុពីការខិតខំប្រឹងប្រែងលក់គ្រប់តាមការកំណត់កំរបស់ក្រុមហ៊ុន ហើយជាការលើកទឹកចិត្ត និងជប់លៀងប្រចាំឆ្នាំជូនដល់តំណាងចែកចាយ ផងដែរ។ លោកស្រីថារង្វាន់ដែលប្រគល់ជូនដំណាងឆ្នើមមានគឺផ្ទះវីឡាប្រណីតមួយខ្នង រថយន្តទំនើបមួយគ្រឿង ចិញ្ចៀនពេជ្រ មាស ទូរស័ព្ទ និងរង្វាន់ជាច្រើនទៀត ហើយនោះគឺជារង្វាន់ពិតៗមិនមែនជាគ្រាន់តែជាការនិយាយ ឬបង្ហាញតែក្នុងរូបភាពប៉ុណ្ណោះទេ ហើយពួកគាត់ក៏ជាអ្នកដែលលក់ពិតប្រាកដ និងប្រឹងប្រែងពិតប្រាកដ ស្របទៅនឹងការរីកចម្រើនរបស់ក្រុមហ៊ុនពីមួយឆ្នាំទៅមួយឆ្នាំ ហើយនេះបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ក្រុមហ៊ុនគឺចង់ឃើញតំណាងក្រុមហ៊ុនរីកចម្រើនជាមួយក្រុមហ៊ុន ហើយក្រុមហ៊ុននៅតែបន្តលើកទឹកចិត្តដល់ពួកគាត់ និងបន្តប្រឹងប្រែងរក្សាកេរ្តិ៍ឈ្មោះ នាំមកនូវផលិតផលល្អមានគុណភាពស្តង់ដា មានបទដ្ឋានក្នុងការផលិត ផ្តល់សុវត្ថិភាព និងបង្កើនភាពស្រស់ស្អាត និង ទទួលស្គាល់ដោយច្បាប់ទាំងក្នុងនិងក្រៅប្រទេស។ លោកស្រីថានេះក៏មិនមែនជាលើកដំបូង ហើយក៏មិនមែនជាលើចុងក្រោយនោះទេដែលក្រុមហ៊ុនរៀបចំកម្មវិធីោផ្តល់រង្វាន់ និងការជប់លៀងជួបជុំជាការលើកទឹកចិត្តនិងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដោយក្រុមហ៊ុន ឈរលើគោលការណ៍លក់ដោយភាពស្មោះត្រង់ រក្សាទំនាក់ទំនងល្អជាមួយដៃគូ និងអតិថិជន ផ្តល់ទំនុកចិត្ត រួមគ្នាជាទ្រង់ទ្រាយធំ និងយូរអង្វែង ហើយលោកស្រីរំពឹងថា កម្មវិធីនេះនឹងក្លាយជាការចងចាំ បង្កើតអនុស្សាវរីយ័ល្អៗ និងជំរុញលើកទឹកចិត្តបន្តទៅកាន់អ្នកលក់ថ្មី និងមិនទាន់ទទួលបានរង្វាន់ គឺមានតែការខិតខំប្រឹងប្រែងតស៊ូ ស្មោះត្រង់ ដែលអាចជួយកែប្រែជីវភាពរបស់ខ្លួនក្រុមគ្រួសារបាន ។ លោកស្រីបញ្ជាក់ដែរថាក្រុមហ៊ុន VSL Group នៅតែបន្តរក្សាទស្សនៈនៃការចែករំលែកទៅកាន់តំណាង និងទៅកាន់សង្គមតាមរយៈសកម្មភាពមនុស្សធម៌ ដែលបាននិងកំពុងធ្វើដើម្បីបង្ហាញភាពជាគំរូសម្រាប់អាជីវករ អ្នកជំនួញ និងកូនចៅជំនាន់ក្រោយផងដែរ។
គួរបញ្ជាក់ដែរថាបើកដំណើរការជាច្រើនឆ្នាំលើវិស័យនាំចូលលក់ចែកចាយលើផលិតផលថែរក្សារសម្រស់ជាច្រើនប្រភេទ ក្រុមហ៊ុន VSL Group បានផ្តល់ដល់អតិថិជននូវទំនុកចិត្តពីផលិតផលគុណភាពខ្ពស់ជាច្រើនប្រភេទមានដូចជា Gluta G-Maze Plus ,ឈុតព្យាបាលមុខ 2me Magic3,ឡេKiss Whiting Body Lotion , សេរ៉ូបបាញ់មុខ Serum Water, ក្រែងបន្ទន់និងសាប៊ូកក់សក់ Lusstaly, តំណាប់សម្រកទម្ងន់Luuk , ស្បាយបាញ់ខ្លួនLuuk BB Spray, កៅអៀកសុខភាព Luuk វីតាមីន Ele Glow និងផលិតផលផ្នែកសម្រស់ជាច្រើនទៀតផងដែរ។ ដើម្បីបញ្ជាទិញ និងការចង់ក្លាយជាតំណាងចែកចាយអាចទំនាក់ទំនងទៅកាន់លេខ087 77 51 68/ 067 77 51 68 និង09577 51 68៕