ភ្នំពេញ៖ តារាស្រី រ៉ូស បានទម្លាយថា បុរសអ្នកធំម្នាក់ ឆាតទៅញ៉ែខ្លួនចង់ស៊ីនំឲ្យលុយ (ហៅឲ្យទៅដេករួមេត្រីរួចឲ្យលុយ) ស្រាប់តែពេលនេះសាម៉ីខ្លួនចេញមុខមកបកស្រាយថា រូបថតរបស់គាត់ ត្រូវបានជនអនាមិកលួចយកទៅបង្កើតតេឡេក្រាមឆាកទៅអ្នកដទៃក្នុងចេតនាទុច្ចរិត ។
គេជឿជាក់ថា ទស្សនិកជនប្រាកដស្គាល់ច្បាស់តារាស្រីដែលសម្បូរទៅដោយរឿងអាស្រូវជាហូរហែមិនចេះចប់ មិនចេះហើយ កញ្ញាអាណារ៉ូស ដោយនាងហាក់ស្ងាត់បាត់មុតមុខមួយរយះពីបណ្តាញសង្គម តែនៅនៅនេះ នាងបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត បន្ទាប់ពីនាង បានទម្លាយអ្នកមានមុខមាត់ម្នាក់បានឆាតទៅខ្លួននិយាយពាក្យមិនល្អ ចង់ស៊ីនំឲ្យលុយ ។
បើតាមសម្តីរបស់តារាស្រីរូបនេះបានឲ្យដឹងថា ខ្ញុំមិនមែនស្រីសំផឹង ឬស្រីខូច ឬស្រីលក់ខ្លួនទេ ហើយខ្ញុំមិនដែលស្គាល់អ្នកឯងទេ សុខៗ ឆាតមកញ៉ែខ្ញុំតាមtelegram ហើយនិយាយប្រើពាក្យមិនសមរម្យដាក់ខ្ញុំ មនុស្សម្នាក់ៗកើតមកមានតំលៃនិងកិត្តិយសរៀងៗខ្លួន អ្នកឯងមានកូនស្រីទេ បើគេឆាតចឹងទៅកូនស្រីអ្នកឯងតើអ្នកឯងមានអារម្មណ៍បែបណា? ថោកទាប គ្មានលេខដាក់ ហេតុអី ក៏មើលងាយគេបែបនេះ?
រូសបានបន្តទៀតថា ខ្ញុំមិនមែនស្រីរកសុី ស្រីសំផឹងឬស្រីខូចទេ សំខាន់អ្នកឯង ឆាតមកបែបមើលងាយជាន់ឈ្លីកិត្តិយសខ្ញុំ ហើយក៍ខ្ញុំមិនខ្វល់ថាអ្នកឯងជាអ្នកណាដែរ ព្រោះខ្ញុំមិនដែលស្គាល់អ្នកឯង សំខាន់ខ្ញុំគឺជាមនុស្សស្រី ខ្ញុំក៍មានតំលៃនងិកិត្តិយសរបស់ខ្ញុំដែរ 😭😭😭😭😭😭 ហេតុអី ក៍មើលងាយខ្ញុំដល់ថ្នាក់នេះ😭😭ខ្ញុំឈឺចាប់ណាស់ ជីវិតមួយនេះគេចាំតែមើលងាយជាន់ពន្លិច ខ្ញុំហត់ណាស់ ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ខ្លាំង រហូតមានគណនីផេកជាបុរស ដែលរូសថា បានផុស ហើយឆាតទៅនាងនោះ ។ បុរសរូបនេះគឹជា គឹឧត្តមសេនីយ៍ទោ មៅច័ន្ធ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ។
បើតាមលោកឧត្តមសេនីយ៍ទោ រូបនេះ បានចេញមុខបដិសេធហើយឆ្លើយតបទៅកាន់តារាស្រីរូបនេះថា សូមជំរាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម telegram ដែរ ហើយលេខខាងលើនោះ មិនមែនជាលេខទូរសព្ទ័របស់ខ្ញុំដែរ ។ មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញា ឬទៅអ្នកដទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ ។
ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើងចំពោះលេខទូរស័ព្ទខាងលើ ដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមអោយកញ្ញា An na Rose លុបសារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញ ជៀសវាងការយល់ច្រឡំណាមួយមកលើរូបខ្ញុំ និងធ្វើឲ្យប៉ះពាល់មកលើកិត្តិយសរបស់ខ្ញុំ ៕