Monday, November 4, 2024
Homeសន្តិសុខ-សង្គមសម្តេច​តេជោ​ហ៊ុន​សែន​ ចេញមុខហើយ​ ក្រោយ​អាង​ សុជាតា​ ជាប់និទ្ទេសDនៅតែមានមតិរិះគន់នាង

សម្តេច​តេជោ​ហ៊ុន​សែន​ ចេញមុខហើយ​ ក្រោយ​អាង​ សុជាតា​ ជាប់និទ្ទេសDនៅតែមានមតិរិះគន់នាង

- Advertisement -
toppostmedia

អ្នកស្នេហាវិស័យសិល្បៈ មិនតិចនាក់ទេ ពិតជាស្គាល់ជាក់ជាមិនខាន តារា​សម្តែង​ ស្រី​វ័យក្មេង ដ៏ស្រស់ស្អាតម្នាក់ គឺ កញ្ញា អាង សុជាតា នោះ ហើយក៏ត្រូវជាកូន​ស្រីបង្កើត ​តារា​សម្តែង​ជើង​ចាស់​អ្នកនាង​ សឿន ផានផាភួង ផងដែរ​ ។

ត្បិត ជាតា នៅក្មេងក៏ពិតមែន តែការសម្តែងញាក់សាច់ ព្រោះលេងសមណាស់ ស្ទើរគ្រប់រឿងជាមួយ ទឹកមុខ សើចសប្បាយ ទុក្ខព្រួយ តួកាច ឆ្នាស់ ។

នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នេះ លទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រកាសហើយ សម្រាប់ រាជធានីភ្នំពេញ និងខេត្ត កណ្ដាល រីឯ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ គឺនៅតាមបណ្ដាខេត្តនានា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះ គេឃើញ អាង សុជាតា ក៏បានមកស្តាប់លទ្ធផលដែរ នៅពេលដែលឮឈ្មោះភ្លាម សុជាតា ស្រែកចង់គាំង លាយឡំទំាងក្តីរំភើបឡើងហូរទឹកភ្នែក ដោយលោកគ្រូ ប្រកាសថា “លេខតុ 328 អាង សុជាតា ជាប់និទ្ទេស D…”។

ម្តាយ សុជាតា ដែលបានបង្ហោះវីដេអូពីសកម្មភាពកូនស្រី មកស្តាប់លទ្ធផល បានប្រាប់បែបនេះថា “ទីបំផុតកូនស្រីម៉ាក់ធ្វើបានហើយ” ។

ក្រោយមើលវីដេអូដ៏រំជួលបេះដូងនេះរួច ហ្វេនៗ មិនទុកយូរទេ ក៏បានចូល comment ព្រាតថា ៖ សូមអបអរសាទរ, ខ្លាំងមែន រវល់សិល្បៈប៉ុណ្ណឹងហើយ នៅបាននិទ្ទេសល្អទៀត, មើលឡើងរំភើបតាម, ប្អូនធ្វើបានល្អខ្លាំងណាស់ ប្អូនឈូ​ តែក្នុងនោះបែរជាលេចចេញមតិមិនល្អរិះគន់ទៅវិញថា​ សុជាតា​ ធ្វើរឿងមិនល្អស៉ីសំណូកជាដើរម​ បានប្រលងចប់បែបនេះ ។

ភ្លាមៗសុជាតាបានបង្ហោះសារមួយថា​ ខ្ញុំជាប់បាន D នៅមានបងៗខ្លះថាចេះថាចុះ បើខ្ញុំធ្លាក់វិញប្រហែលជាន់កប់ដីហ្មង…!!!! អត់អីទេខ្ញុំទទួលគ្រប់មតិ អរគុណបងៗដែលចូលរួមអបអរ🙏🏻។

មានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីសាររបស់តារាស្រីរូបនេះ​ សម្តេចតេជោហ៊ុនសែន​បានចែករំលែកសារនេះហើយសម្តេចបានបញ្ចេញប្រសាសន៍បែបនេះថា​ កូនៗនិងចៅៗត្រូវក្តាប់ឲ្យជាប់នូវគោលដៅប្រឡងនោះគឺប្រឡងជាប់
បាក់ឌុបដើម្បីអាចបន្តទៅកាន់មហាវិទ្យាល័យ ។

បើទោះជាបានឧទ្ទេសអីក៍ដោយវាជារឿង
សប្បាយរីករាយសម្រាប់សិស្សនិងមាតា
បិតាអាណាព្យាបាល ។

សូមកុំយកបញ្ហានិទេ្ទសជារឿងធំពេកដែលនាំឲ្យបាក់ទឹកចិត្តនិងបាត់បង់គោល
ដៅនៃការត្រូវប្រឡងឲ្យជាប់បាក់ឌុប ។
ចៅទៀងគឹមហុងអាយុអាយុ១៣ឆ្នាំ៣ខែ
៥ថ្ងៃប្រឡងជាប់បាក់ឌុបនិទ្ទេសCខ្ញុំនិង
ទទួលនៅល្ងាចស្អែកដើម្បីរៀបចំចូល
រៀននៅមហាវិទ្យាល័យ ។

សូមអបអរសាទរសិស្សប្រឡងជាប់បាក់ឌុបគ្រប់និទ្ទេសទាំងអស់និងចូលរួម
សោកស្តាយសម្រាប់សិស្សដែលប្រឡង
មិនជាប់ព្រមទាំងសង្ឃឹមថាចៅៗនិងប្រឡងជាប់នៅឆ្នាំក្រោយឬចៅចូលរៀន
យកបរិញ្ញាបត្ររង ។

ក្រោយការបញ្ចេញយោគបល់របស់​សម្តេច​តជោហ៊ុនសែន​ ហើយបានធ្វើអោយ​ សុជាតា​ រំភើបស្ទែតែស្រក់ទឹកភ្នែក​ ព្រោះនេះជា​ មហាកិត្តិយសមួយ​ដែលសម្តេច​បានចេញមុខបែបនេះ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular