ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុននេះគ្រាដែលលោករៀបចំពីធីសម្ពោធជប់លៀងទ្រង់ទ្រាយធំមួយ នៅ ភោជនីយដ្ឋាន House Of D Ming នាមហាវិថីព្រះនរោត្តមទល់មុខក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
កម្មវិធីនេះក៏មានវត្តមានចូលរួមច្រើនកុះករពីសំណាក់សិល្បករ អតិថិជន និងដៃគូសហការគឺម្ចាស់រោងចក្រផ្ទាល់ពីប្រទេសថៃចូលរួមផងដែរ។
លោក កែវ វាសនា បានលើកឡើងថា ផលិតផលទឹកប្រហុក និងគ្រឿងបុកល្ហុងបែបថៃ ខាងលើមានឈ្មោះបោះសំឡេងនៅប្រទេសថៃច្រើនជាង១០ឆ្នាំកន្លងមកហើយ និងទទួលបានការពេញនិយមទទួលទានច្រើនសូម្បីតែប្រជាពលរដ្ឋខ្មែរដែលធ្លាប់ភ្លក់រស់ជាតិបុកល្ហុងដែលប្រើប្រាស់គ្រឿងផ្សំខាងលើបានបង្ហាញការពេញចិត្តខ្លាំងនឹងរសជាតិបែបនេះ ទើបលោកសម្រេចចិត្តក្នុងការយកម៉ាកសញ្ញាល្បីឈ្មោះនេះមកចែកចាយលក់នៅលើទីផ្សារនៅប្រទេសកម្ពុជា។
លោកបានលើកឡើងថា ម្ចាស់រោងចក្រផ្ទាល់បានកោតសរសើរពីការងារទីផ្សារ និងការរៀបចំហាងនៅកម្ពុជាដែលមានសភាពស្អាត ហើយរោងចក្រក៏មានផលិតផល គ្រឿងផ្សំផ្នែកចំណីអាហារច្រើនជាង៥០ប្រភេទ ហើយប្រភេទដំបូងនេះគឺជាទឹកប្រហុក និងគ្រឿងបុកល្ហុងរសជាតិបែបជនជាតិថៃដែលរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីអតិថិជន និងដៃគូសហការ។
លោកថា គ្រឿងផ្សំទាំងនេះមានទាំងគុណភាព រសជាតិ អនាម័យ និងសុវត្ថិភាពសម្រាប់អ្នកទទួលទាន ក៏ជាទីពេញនិយមខ្លាំងសម្រាប់អ្នកចង់ធ្វើបុកល្ហុងទទួលទានខ្លួនឯងនៅតាមផ្ទះ ឬសម្រាប់អ្នកដែលមានអាជីវកម្មផ្នែកបុកល្ហុងផងដែរ ហើយទឹកប្រហុកនេះក៏អាចប្រើប្រាស់បានទាំងសម្រាប់ការធ្វើមុខម្ហូបមួយចំនួនទៀតផងដែរ។
លោកថាមុនសម្រេចចិត្តយកផលិតផលនេះមកចរាចរណ៍លក់លើទីផ្សារលោកបានទាំងភ្លក់រសជាតិ ស្វែងយល់ ទស្សនកិច្ចផ្ទាល់នៅរោងចក្រ និងសិក្សាពីចំណង់ចំណូលចិត្តអ្នកទទួលទាន ថាចង់បានរសជាតិបែបណា ហើយលោកជឿជាក់ថាអតិថិជនពិតជាពេញចិត្តនឹងគ្រឿងផ្សំទាំងនេះ។
សម្រាប់ទស្សនិកជនដែលមានបំណងចង់ភ្លក់រសជាតិអាហារបែបថៃ និងចង់ទិញទឹកប្រហុក និងគ្រឿងផ្សំបែបថៃក៏អាចធ្វើការទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក E Zap ឬទំនាក់ទំនងលេខទូរស័ព្ទ01085 90 92៕