ភ្នំពេញ ៖ សមត្ថកិច្ចពាក់ព័ន្ធនៅរាជធានីភ្នំពេញអះអាងថា រយៈពេលជិត១សប្តាហ៍ហើយដែល សាលាដំបូងរាជធានីភ្នំពេញចេញដីកាឱ្យនាំខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ទាំងស្ថានភាព ស្រវឹងនៅលើស្ថានជ្រោយចង្វារបណ្តាលឱ្យទារកអាយុ២ខែស្លាប់ និងមនុស្ស២នាក់ទៀត រងរបួសធ្ងន់ ដើម្បីយកទៅបន្តតាមនីតិវិធីច្បាប់ ប៉ុន្តែសមត្ថកិច្ចរកមិនឃើញ។
កាលពីម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយ នៅ លើស្ពានជ្រោយចង្វារ ហើយមានការផ្សព្វផ្សាយពីសារព័ត៌មានមួយចំនួននៅ កន្លែង កើត ហេតុ ដែលបញ្ជាក់ថា បុរសម្នាក់បើកបររថយន្តស៊េរីទំនើបក្នុងស្ថានភាពស្រវឹង បុកម៉ូតូមួយ គ្រឿង ដែលបើកបរដោយបុរសម្នាក់ដឹកស្ត្រី និងកូនតូចអាយុ២ខែម្នាក់ចេញពីមន្ទីរពេទ្យ។ ក្រោយកើតហេតុសាធារណជនមួយចំនួនបានបង្ហាញក្តីអាណិតដល់ជនរងគ្រោះពិសេស ទារកអាយុ២ខែដែលស្លាប់ ហើយខ្លះទៀតទាមទារឱ្យមានវិធានការផ្លូវច្បាប់ចំពោះជនបង្ក។
ជុំវិញករណីនេះ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោកបាន ទទួលដីកាពីសាលាដំបូងរាជធានីភ្នំពេញជិត១សប្តាហ៍ហើយ ឱ្យនាំខ្លួនជនបង្កទៅបន្ត នីតិវិធី តាមផ្លូវច្បាប់ ប៉ុន្តែលោកថា នៅមិនទាន់រកជននោះឃើញនៅឡើយទេ។
ក្រោយពីឃេីញបែបនេះ លោក ផន ផល្លា ដែលគេស្គាល់ច្បាស់ជាបុគ្គលសប្បុរសម្នាក់នៅក្នុងសង្គមជួយកុមារៗជឆច្រេីនដែលក្រីក្រលំបាកវេទាន កំព្រាាដេីមបានចេញមុខប្រតិកម្ម និងបានលេីកឡេីងថា ក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ បានឡើងពាក្យបណ្តឹងទៅតុលាការរួចរាល់តុលាការក៏បានចេញដីកានាំខ្លួនជនបង្ករួចរាល់ហើយដែរ—វាទាស់តែ សមត្ថកិច្ចពាក់ព័ន្ធថា រកជនបង្ករមិនឃើញទៅវិញ…
😬ពេលដោះលែង ដូចលឿនដល់ហើយ😬
😬ពេលឲ្យនាំខ្លួនមកវិញ ដូចអាម៉េចទេ😬
😸ការពិតទៅខ្ញុំហួសពីយល់ ហួសពីដឹង😸៕