មានរឿងអ្វីដល់ថ្នាក់នេះ ប្រពន្ធពូឈឹម ចេញមុខរកភាពស្អាតស្អំក្រោយគេទម្លាយថា ខ្លួនគេចវេសមិនព្រមសងលុយ
ភ្នំពេញ ៖ មានការចាប់ការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងបណ្តាញសង្គម ក្រោយពីគណនីមួយបានធ្វេីការបង្ហោះទម្លាយ ពីរូបភាព ពូឈឺម និងប្រពន្ធថាជាជនបោកប្រាស់ គេចវេសមិនព្រមសងលុយ។
ជឿជាក់ថាទស្សនិកជនប្រាកដជាស្គាល់ពី ពូឈឺម ដែលជាអ្នកលក់អនឡញាពូកែខាង វេហាស័ព្ទ និយាយចាក់ទឹកមិនលេច ដោយសង្កេតឃេីញថា មុខជំនួញរបស់លោកហាក់ទទួលបានការគាំទ្រខ្លាំង ពីអតិថិជនតែនៅមុននេះមានការភ្ញាក់ផ្អេីលខ្លាំង ក្រោយពីគេបង្ហោះរូបភាព ពូឈឺម និងប្រពន្ធ បានជំពាក់លុយគេមិនព្រមសង រហូតម្ចាស់លុយទប់បានគេបង្ហោះរូបភាពនៅក្នងបណ្តាញសង្គម។
ភ្លាមៗមិនរងចាំយូរ ប្រពន្ធ ពូឈឹមបានចេញមុខបកស្រាយពាកព័ន្ធរឿងនេះថា ខ្លួនពិតបានខ្ចីលុយពិតប្រាកដមែន តែខ្លួនមិនដែលគេចវេស នោះទេ តែថ្ងៃមួយដល់ថ្ងៃត្រូវបង់លុយ ខ្លួនបានទៅខេត្តគ្មានសេវាតែក៏បានផ្តល់ដំណឹងប្រាប់មុនដែល តែបែរនៅសុខ យករូបខ្កួននិងស្វាមី ពូឈឺទៅបង្ហោះ សាធារណៈ ទៅវិញ។ ប្រពន្ធពូឈឺមបានរៀបរាប់ថា នាងខ្ញុំប្រពន្ធពូឈឹមសូមបកស្រាយពត៍មានជូនក្រុមអ្នកច្បាប់
អ្នកសារពត៍មាន និងមហាជន មេត្តាជ្រាបដូចខាងក្រោម:
នាងខ្ញុំបានចងការលុយចំនួន500$មានទ្រព្យបញ្ចាំត្រឹមត្រូវ (ចងការ100$ការ20$ក្នុង1ខែ ហើយយឺត1ថ្ងៃគិតផាក5$) រយះពេលជិត2ឆ្នាំ បើសរុបមកគ្រាន់តែការប្រាក់វាលើស លុយដើមរាប់រយដងហើយ ។
កិច្ចសន្យាធ្វើលើកទី2 បញ្ចូលទាំងការ ទាំងដើមចាស់និងលុយផាកពិន័យសរុបជាង1ពាន់ដុល្លា បើយឺតផាក1ថ្ងៃ13$ (រាល់ពេលខ្លះក៏យឺតតែមិនបាត់ព័ត៍មានទេជូនដំណឹងជាប្រចាំ)។ សរុបចំននួលុយបច្ចុប្បន្នជាងពីពាន់ដុល្លា ដោយនាងខ្ញុំបានសុំអង្វរថា សុំបញ្ឈប់ការប្រាក់និងលុយផាកមក សុំរំលោះ1សប្ដាហ៍50$វិញគាត់ក៏យល់ព្រម។
បានបង់ឲ្យជារៀងរាល់សប្ដាហ៍ ហើយសប្ដាហ៍ក្រោយការផុសរូបនាងខ្ញុំគឺបានដូរជាសាច់ក្រកកាត់កង (នាងខ្ញុំពុំទាន់បានអោយសាច់ទេដោយមានមូហេតុប្រាប់មិនទាន់មានសាច់ធ្វើ) ចូលថ្ងៃសៅរ៍ទី18/02/23 ដល់ពេលត្រូវអោយ50$ទៀត តែមិនទាន់ឲ្យក៏បានជូនដំណឹងថា នាងខ្ញុំមកខេត្តដើម្បីរកលុយទៅដោះស្រាយ (នាងបានបញ្ចក់ប្រាប់ហើយ រាល់ការឆ្លើយតបយឺតគឺកំពុងនៅខេត្តកន្លែងខ្លះគ្មានសេវាកន្លែងខ្លះក៏មានទើបតបវិញរាងយឺតតែមិនបានបាត់ពត៍មានទេ)។
យប់ថ្ងៃទី19/02/23 ម្ចាស់acc ឈ្មោះ Punk បានយករូបនាងខ្ញុំបង្ហោះFacebook ជាសារធារណះដោយប្រើសំេណរអោយនាងខ្ញុំចូលខ្លួនដោះស្រាយ ជាចេតនាគាត់បានភ្ជាប់សំណេរ ជាមួយប្ដីនាងខ្ញុំថា ប្ដីដើរសុទ្ធតែជាមួយឧញ្ញា មានអក្សរ័ឆ្វេងស្ដាំមបង្កើតខនសឺតគ្រប់កន្លែង តើគាត់មានចេតនាអ្វី? សូមពុកម៉ែបងប្អូនមហាជនទាំងអស់និងបង បងអ្នកច្បាប់កាត់សេចក្ដីវិនិច្ឆយ័តាមការគួរ (ដាក់វីដេអូ)។
គួរបញ្ចាក់ថា ជុំវិញរឿងរ៉ាវនេះយេីងមិនអាចទាន់សុំការបកស្រាយបញ្ចាក់ពីភាគីម្ខាងទៀតបានទេ យេីងនៅបន្តតាមដានថារឿងរ៉ាវនឹងបញ្ចប់យ៉ាងណា? ៕