ឧកញ៉ា ស្រី ចាន់ថន ប្រកាសជួយផ្គត់ផ្គង់សម្ភារ:សិក្សានិងថវិកាប្រចាំខែដល់ក្មេងប្រុសកំសត់លក់បន្លែយកលុយទៅរៀន
ភ្នំពេញ ៖ នៅមុននេះបណ្ដាញសង្គម បាននាំគ្នាបង្ហាញនូវអារម្មណ៍រំជួលចិត្តចាប់អារម្មណ៍ក៏ដូចជាអាណិតទៅដល់ជីវិតតស៊ូរបស់ក្មេងប្រុសមួយរូប ដែលតស៊ូលក់បន្លែ ដើម្បីបានកម្រៃក្នុងការបន្តការសិក្សា ពេលនេះឧកញ៉ាស្រីចាន់ថន បានប្រកាសជួយឧបត្ថម្ភក្នុងការ សិក្សាហើយ។
ដោយឃើញពីការតស៊ូរបស់ប្អូនបែបនេះឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ក្រោយពីបានប្រកាសស្វែងរក ពេលនេះបានដឹងដំណឹង និងបានជួបតាមរយៈវីដេអូខលហើយ ក្នុងនោះឧកញ៉ាឧបត្ថម្ភទាំងសម្ភារសិក្សា និងថវិកាប្រចាំខែ រយៈពេល៥ឆ្នាំ។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា “យប់ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ភ្នំពេញ បានជួបប្អូនប្រុសតាមវីដេអូឆាតដែលតស៊ូលក់បន្លែ នៅភ្លើងស្តុបណាន់ជីង រាជធានីភ្នំពេញ ដើម្បីយកលុយទៅសិក្សា ហើយនឹងចាត់ឱ្យក្រុមការងារ ចុះដល់ទីតាំងប្អូននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើ ម្បីជួយឧបត្ថម្ភដល់ប្អូនប្រុស ដើម្បីជួយសម្រួលក្នុងការសិក្សា”។
លោកឧកញ៉ាបានបញ្ជាក់ថា “ដោយសារខ្ញុំបានសួរ តើប្អូនប្រុសចង់បានអ្វី ប្អូនបានឆ្លើយថាចង់បានសៀវភៅសម្ភារសិក្សា ដោយសារជីវភាពខ្វះខាត ឪពុកស្លាប់ចោលតាំងប្អូននៅក្នុងពោះម៉ែ មានបងប្អូន៤នាក់ ប្អូនពិតជាស្រលាញ់ការសិក្សាពិតមែនតស៊ូណាស់ រៀនផងដើរលក់បន្លែផង។ ខ្ញុំសូមជួយប្អូនប្រុសក្នុង ការសិក្សារយៈពេល៥ឆ្នាំ ទាំងសម្ភារសិក្សា និងថវិកាប្រចាំខែមួយចំនួនបន្ថែមទៀត ហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំមិនប្រាប់ទីតាំងប្អូនប្រុស”។
ក្រោយពីបានឃេីញបែបនេះភ្លាម មហាជនជាច្រេីនសម្តែងការត្រេកអរចំពោះក្មេងប្រុស សង្ឃឹមថាក្មួយប្រុស ខិតខំបន្តទៀត ដេីម្បីកសាងអនគតធ្វេីជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិ ជាពិសេសអរគុណដល់ទឹកចិត្ត ដ៏ថ្លៃថ្លៃមិនអាចកាត់ថ្លៃបានរបស់ឧកញ៉ា ស្រី ចាន់ ថន ដែលតែងតែចេញមុជួយអ្នកក្រក្សត់ គ្មានទីពឹង ជនអនាចាស់ជរាជាដេីម៕