Monday, November 4, 2024
Homeសិល្បៈកម្សាន្តរិះគន់ខ្លាំងពេក មិនត្រឹមនៅខ្មែរល្បីដល់ថៃទៀតស្រាប់តែពេលនេះចែអំបិលម្ទេសចេញមុខសុំទោសហេីយ

រិះគន់ខ្លាំងពេក មិនត្រឹមនៅខ្មែរល្បីដល់ថៃទៀតស្រាប់តែពេលនេះចែអំបិលម្ទេសចេញមុខសុំទោសហេីយ

- Advertisement -
toppostmedia

ភ្នំពេញ ៖ អ្ន្កកលេងបណ្តាញសង្គមជាច្រនច្បាស់អំពីអ្នកផលិតវីដេអូប្លែកនៅក្នុងបណ្តាញសង្គម រហ័សនាម ហៅថាកញ្ញាបំបិលម្ទេសនោះ ដែលតែងតែធ្វេី មានការភ្ញាក់ផ្អេីល ជាមួយនឹងការហូបរបស់របរប្លែកសឹងតែមិនគួរឲ្យជឿ ហេីយថ្មីៗនេះមហាជនជាច្រេីនបានសម្តែង ការហួសចិត្ត បន្ទាប់ពីឃេីញរូបនាងដល់ថ្នាក់ហូបកង់ឡានជាមួយអំបិលម្ទេសទៅវិញ ដោយមតិជាច្រេីនបានលេីកឡេីងថា ហេតុតែចង់បានអ្នកមេីលច្រេីន សុខចិត្តលះបង់ធ្វេីគ្រប់បែបយ៉ាងដោយមិនគិតពិចារណា ។

មានមតិជាច្រេីនបានចេញមុខរិះគន់ចំៗទៅកាន់អ្នកផលិតវីដរអូរូបនេះហេីយក៏មានអ្នកស្នេីរសុំដល់ក្រសួងដែលពាក់ព័ន្ធជួយសម្របសម្រួលផង អាខោនហ្វេសបុកមួយឈ្មោះ Channy Ellish បានចេញមុខប្រតិកម្ម លេីកឡេីងចំៗថា 🙏ក្នុងនាមខ្ញុំជា ប្រជាពលរដ្ឋ ខ្មែរ នាងខ្ញុំ សូម ស្នេី ដល់ក្រសួង ពាក់ព័ន្ធ ព្រមទាំង សមត្ថកិច្ចដែរ ពាក់ព័ន្ធ ក្នុង តំបន់ សូុមឲ្យមាន ចំណាត់ការ លេីស្ត្រី ម្នាក់នេះជាដាច់ខាតផងចុះ 🙏។

ព្រោះស្ត្រីម្នាក់នេះបានធ្វេីអោយតម្លៃរបស់ប្រជាជនក្នុងប្រទេស កម្ពុជា 🇰🇭ទាំងមូលត្រូវប្រទេសជិតខាងមេីលងាយ សេីចចំអក…ជាពិសេស ក្នុងនាមខ្ញុំជា ម្តាយគេម្នាក់ខ្ញុំមិនចង់អោយថ្ងៃខាងមុខកូនខ្ញុំបានមេីលឃេីញ ឬ យកគំរូតាមស្ត្រីម្នាក់នេះឡេីយ។ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរខ្ញុំមិនគាំទ្រនូវសកម្មភាពនិងទង្វើបែបនេះជាដាច់ខាត។

ក្រៅពីការរិះគន់ខ្លាំងក្នុងស្រុកហេីយនោះ សូម្បី តាម សារព័ត៌មាន នៅប្រទេស ថៃក៏បានចុះផ្សាយទាក់ទង ចែអំបិលម្ទេសហូបសំបកកង់ម៉ូតូនេះដែរ ដែលនេះបានធ្វេីខូចមាត់ប្រទេសជាតិជាខ្លាំង។ ភ្លាមៗមិនរងចាំយូរចែអំបិលម្ទេស ក៏បានចេញមុខលេីកដៃម្រាមដប់សុំទោសដោយបាននិយាយថា (ដាក់វីដេអូ)

គួរបញ្ចាក់ថា ពាក់ព័ន្ធចែអំបិលម្ទេសក៏ធ្លាប់ក្រសួងហៅទៅនែនាំធ្វេីអប់រំម្តងហេីយ តែលេីកនេះនៅតែមិនរាង ហេីយនេះក៏នៅមានអ្នកលិតវីដេអូច្រេីននាក់ទៀតដែលធ្លាប់រងការរះគន់ពាក់ព័ន្ធការផលិតវីដេអូប្លែកៗដែលប៉ះពាល់សង្គម រហូតក្រសួងហៅទៅធ្វេីការអប់រំផងដែរ ៕

IMG_3266

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular