ភ្នំពេញ៖ ជឿជាក់ថាទស្សនិកជនប្រាកដជាបានដឹងច្បាស់អំពី ទំនាក់ទំនងរវាងតារាចំរៀង២ដួងល្បីឈ្មោះ រ៉េតស៊ូហ្សាណា និង កូនប្រុសលកឧកញ៉ា ព្រាប សុវត្ថិ ក្រោយពួកគេតែងតែបញ្ចេញសកម្មភាពគួរអោយសង្ស័យ រហូតអ្នកគាំទ្រគិតថាពួកគេទាំងពីរនាក់លួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាស្ងាត់ៗ ។
ដោយឡែកនៅពេលនេះភរិយារបស់ឧកញ៉ា ព្រាប សុវត្ថិ បានចេញមុខលាតត្រដាង ទៅនឹងពាក្យចចាមអារ៉ាម រវាងកូនប្រុសទី ២ និង រ៉េត ស៊ូហ្សូណា កំពុងតែមានទំនាក់ទំនងស្នេហា ក្រោយបែកធ្លាយរូបភាពយ៉ាងសិ្នទ្ធស្នាលរបស់អ្នកទាំងពីរ។
យ៉ាងណាមិញ តាមរយៈការនបង្ហោហវីដេអូនោះ អ្នកម្តាយកូន ៣ រូបនេះ បានលើកឡើង បកស្រាយថា អ្នកទាំងពីរ គ្រាន់តែមិត្តប៉ុណ្ណោះ ថែមទាំងបានសង្កត់ធ្ងន់ទៀត ការបកស្រាយនេះ នឹងកុំឱ្យមហាជនមានការយល់ច្រឡំតទៅទៀត។
គួររំលេកផងដែរថា មួយរយៈចុងក្រោយនេះ អ្នកនិយមលេងអ៉ីនធឺណែត បានធ្វើការលើកជាប្រធានបទ ទៅនឹងតារាប្រុសស្រីវ័យក្មេងទាំងពីរដួងនេះ ថាពួកគេកំពុងតែមានទំនាក់ទំនងស្នេហា ហេតុដូច្នេះ បានធ្វើឲ្យ ម្តាយខាងប្រុស ចេញមុខភ្លាមៗ ស្រាយមន្ទិលសង្ស័យ តែម្តងទៅ៕