ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មីល្បីឈ្មះ លឹម តិចម៉េង បានចេញមុខគាំទ្រដល់កីឡាករគុនខ្មែរ២រូប ដែលកំពុងលើកមុខមាត់ប្រទេសជាតិ ដោយបានប្រកួតយកឈ្នះលើកីឡាករអន្តរជាតិជាបន្តបន្ទាប់ ។ កីឡាករទាំង២រូបនោះ គឺកីឡាករ ព្រំ សំណាង និង ធឿន ធារ៉ា។
ពេលនិយាយអំពីកីឡាករ ទាំងពីរនាក់ខាងលើ មហាជនអ្នកគាំទ្រវិស័យប្រដាល់ជាពិសេសគុនខ្មែរ បានបង្ហាញ អារម្មណ៍រំភើប មោទនភាព ដែលគុនខ្មែរ អាចមានឱកាស សាងមុខមាត់លើឆាកអន្តរជាតិ នៅក្នុងការប្រកួតសង្វៀនលំដាប់កំពូលរបស់ថៃ ថៃហ្វៃ ដោយកន្លងទៅ កីឡារកម្ពុជា២រូបខាងលើ គឺព្រំ សំណាង និងធឿន ធារ៉ា បានយកឈ្នះកីឡាករ អន្តរជាតិជាច្រើននាក់ ដែលអាចសាងមុខមាត់ដល់ប្រទេសជាតិ និងលើកតម្កើងគុនខ្មែរអោយបរទេសស្គាល់កាន់តែច្បាស់។
ស្របជាមួយគ្នានេះ គេកត់សម្គាល់ឃើញថា មានសប្បុរសជនជាច្រើននាក់បានចេញមុខជួយឧបត្ថម្ភ ប្រាក់លើកទឹកចិត្តដល់កីឡាករ២នាក់ខាងលើ ក៏ដូចផ្តល់ឱកាសការងារបន្ថែមផងដែរ ដើម្បីជាការជួយលើកស្ទួយវិស័យប្រដាប់គុនខ្មែរ ក៏ដូចជាលើកទឹកចិត្ត អោយកីឡាករកាន់តែមានកម្លាំងចិត្តប្រឹងប្រែងតស៊ូបន្តទៀត ៕