ភ្នំពេញ៖ បន្ទាប់ពីកីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានបន្តឈ្នះនៅសង្វៀនលំដាប់កំពូលរបស់ថៃ ថៃហ្វៃ ដោយចូលជង្គង់ច្រើនពេកធ្វើឲ្យកីឡាកររុស្សី ហ្វីដាវចន ណៃអ៊ីមូហ្វ ចុះចាញ់ត្រឹមទឹកទី១ ភ្លាមនោះឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្ដល់ប្រាក់រង្វាន់ភ្លេត ពេលនេះបានមកជួបឧកញ៉ា ទទួលប្រាក់រង្វាន់ហើយ។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ពេលបានមកដល់ជួបនឹងឧកញ៉ា ព្រំ សំណាង មិនត្រឹមតែទទួលបានប្រាក់រង្វាន់៥លានរៀលនោះទេ ដោយឧកញ៉ា បានសន្យាបើកហាងកាត់សក់ជូនមួយកន្លែងទៀត នៅពេលឆាប់ៗខាងមុខនេះ។ ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ឱ្យដឹងថា៖ថ្ងៃនេះកីឡាករ ព្រំ សំណាង បានមកទទួលប្រាក់រង្វាន់(៥លានរៀល)ពីខ្ញុំបាទហើយ។ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងក្រៃលែងដែលកីឡាករខ្មែរយើងអាចឈានមកដល់កម្រិតមួយនេះ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កីឡាករគុនខ្មែររបស់យើងនឹងអាចយកជ័យជំនៈបានជាបន្តបន្ទាប់នៅពេលអនាគត។
ស្របពេលជាមួយគ្នា ខ្ញុំនឹងបើកហាងកាត់សក់មួយកន្លែងជូនប្អូន ព្រំ សំណាងក្នុងពេលឆាប់ៗនេះ ព្រោះខ្ញុំចង់ឲ្យការជួយរបស់ខ្ញុំគឺជាការជួយកីឡាកររបស់យើងឲ្យមានជីវភាពល្អប្រសើរពេញមួយជីវិត ៕