Monday, November 4, 2024
Homeសិល្បៈកម្សាន្តរឿត​ ណាត​ ពោលពាក្យថាម៉េច​ ក្រោយ​ម្ចាស់​ Universe ថ្មី​ មិនបន្តអាជ្ញាប័ណ្ណ ឲ្យកម្ពុជា និងប្រទេសមួយចំនួនក្នុងតំបន់?

រឿត​ ណាត​ ពោលពាក្យថាម៉េច​ ក្រោយ​ម្ចាស់​ Universe ថ្មី​ មិនបន្តអាជ្ញាប័ណ្ណ ឲ្យកម្ពុជា និងប្រទេសមួយចំនួនក្នុងតំបន់?

- Advertisement -
toppostmedia

ភ្នំពេញ៖ នៅមុននេះបានទទួលដំណឹងដ៏ភ្ញាក់ និងគួរ​ឲ្យសោកស្តាយ​សម្រាប់អ្នកស្នេហា​វិស័យ​ប្រកួតសម្រស់ដំធំនៅ​កម្ពុជា​ ដោយក្រុមហ៊ុន Cambodia International Model CIM ជាស្ថាប័ន​ទទួលបន្ទុករៀបចំ​កម្មវិធីប្រកួត​ Miss Universe Cambodia បានប្រកាសឲ្យដឹងថា​ ឆ្នាំនេះ​ កម្ពុជាមិនអាចរៀបចំ​ការប្រកួត​បវរកញ្ញា​ចក្រវាលកម្ពុជា​ឆ្នាំ២០២៣ តាមការគ្រោងទុកនោះទេ​ ដោយសារតែ​ ស្ថាប័ន Miss Universe មិនបន្ត​អាជ្ញាប័ណ្ណ​របស់កម្ពុជា​ដែលបញ្ជូនទៅ ក្រោមឈ្មោះ ក្រុមហ៊ុន​ Cambodia International Model (CIM) ។

មិនត្រឹមតែ​កម្ពុជាប៉ុណ្ណោះទេ​ តាមដំណឹងថា មានទាំងប្រទេសវៀតណាម​, ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី​ថែមទៀត ដែល​ម្ចាស់Universeថ្មី​ ជានារីកែភេទជនជាតិថៃ​ និងជាសេដ្ឋីមួយរូបរបស់ថៃ​នោះ​ មិនអនុញ្ញាតឲ្យបន្តអាជ្ញាប័ណ្ណផងដែរ ។ នេះបើតាមឲ្យដឹង​ ពីលោក​ មេន​ និមលរតន៍​ នាយកប្រតិបត្តិក្រុមហ៊ុន CIM ។

លោក​ មែន​ និមលរតន៍ ​បានឲ្យដឹងថាឆ្នាំនេះ​ យើងដាក់ពាក្យស្នើសុំតាមទម្រង់បែបបទ​ដូចរាល់ឆ្នាំ​ ស្រាប់តែ​ស្ថាប័ន Miss Universe​ ឆ្លើយតបមកថា​ មិនផ្តល់សិទ្ធិឲ្យកម្ពុជាយើងធ្វើ​ ដូច្នោះ ក្រុមហ៊ុនមានតែភាពសោកស្តាយ​ និងប្រកាសឲ្យអ្នកគាំទ្រដឹងតាមដំណើររឿងដូច្នោះដែរ ។

យ៉ាងណាអ្នកចាត់ការទូទៅរូបនេះ​ ហាក់​មិនសូវមានការភ្ញាក់ផ្អើលទេសម្រាប់ការមិនបន្តអាជ្ញាប័ណ្ណឲ្យកម្ពុជា​ ពីសំណាក់ម្ចាស់ Universe​ថ្មីខាងលើ​ ព្រោះបើតាមការឲ្យដឹង មាន​ប្រទេសជាច្រើន​ទៀត​ដូចជា​ វៀមណាម​ ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី ជាដើម​ក៏ម្ចាស់ថ្មីនេះ​ មិនព្រមផ្តល់សិទ្ធិឲ្យដូចគ្នា​ ។

យ៉ាងណាមិញ ក្រោយពីបានទទួលដឹងមួយនេះភ្លាម​ ស្រាប់តែ​បវរកញ្ញាចក្រវាល​ឆ្នាំ២០១៨ កញ្ញា​ រឿត​ ណាត​ បានចេញមុខប្រតិកម្ម​ និងបានបញ្ចេញមតិផងដែរ​ ។ បើតាមការបង្ហោះសាររបស់កញ្ញា​រឿត​ ណាត​នៅក្នុងបណ្តាញសង្គម កញ្ញា​ហាក់បង្ហាញ​អារម្មណ៍​ហួសចិត្តខកបំណង​ យ៉ាងខ្លាំង​ ដោយនាងបាន​ សរសេរថា​ Halooooo univeres
អស់អារម្មណ៍តាំងពី…bye univeres 🤌🏻៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular