Monday, November 4, 2024
Homeសិល្បៈកម្សាន្តឡុង​ ម៉ាននីន​ ចេញមុខឆ្លើយតប​ ទៅបុរសម្នាក់ដែលរិះគន់ខ្លួនរឿងថើ.បគ្នាជាមួយគូស្នេហ៍

ឡុង​ ម៉ាននីន​ ចេញមុខឆ្លើយតប​ ទៅបុរសម្នាក់ដែលរិះគន់ខ្លួនរឿងថើ.បគ្នាជាមួយគូស្នេហ៍

- Advertisement -
toppostmedia

ភ្នំពេញ៖ កាលពីកន្លងទៅថ្មីៗនេះ នៅក្នុងបណ្តាញសង្គមមានការចាប់​អារម្មណ៍​និងភ្ញាក់ផ្អើល​ ក្រោយពីបានឃើញវីដេអូខ្លីបែកធ្លាយរវាងសុភិទិ និងសង្សារ​ និងស្រីស្អាតម្នាក់ទៀត​បានចាប់ថើបមាត់គ្នានៅក្នុងក្លឹប​មួយកន្លែង​ រហូតធ្វើមានការវែកញែកបញ្ចេញមតិព្រោងព្រាត​ ជាពិសេសនៅមុននេះ​អ្នកលេងបណ្តាញសង្គមម្នាក់​ លោកZeroបានចេញមុខ​ ប្រតិកម្ម​ និងបានលើកឡើងរិះគន់ចំៗតែម្តង ។

ជឿជាក់ថា​ទស្សនិកជន​ ប្រាកដជាស្គាល់ច្បាស់​ អំពីទំនាក់ទំនង​ រវាង​តារាចម្រៀង​ សុភិទិ​ នឹងស្រីស្អាតលក់អនឡាញ​ ឡុង​ ម៉ាននីន​ ដែលតែងតែបង្ហាញភាពផ្អែមល្ហែមយ៉ាង​ស្អិត​រមួត​ សឹងគ្រប់ទីកន្លែង​ រហូតដល់នៅមុននេះស្រាប់តែលេចធ្លាយ​វីដេអូ​ ពួកគេទាំងពីរនាក់បាន​ បានថើបគ្នានៅក្នុងក្លឹបមួយកន្លែង​ ដែលទង្វើនេះបានធ្វើឲ្យមតិមួយចំនួនរិះគន់ផងដែរ ។

ជាក់ស្តែងបុរសម្នាក់បានចេញមុខប្រតិកម្ម និងបានលើកឡើងថា​ ស្រីៗមួយចំនួន សម័យអី ឡូវដល់ថ្នាក់នេះ​ ដូចដាច់ដាប​ អត់ឃ្លានតាំងពីថ្ងៃណា​ ដូចដាច់របបយូរចឹងហា​ យើងរិះគន់ស្រួលមិនស្រួល​នេះលក្ខណៈស្ថាបនាទេ​ រិះគន់ស្រួលៗអាហ្វេនផ្កាប់មុខគេមកនិយាយទៀត​ មកខមមិនពេញហ្នឹង ​ចាំមើល​ សុទ្ធតែពូឯង ចាំតែទើស​ អត់ទើស​តែប្រើសតិ និងគំនិតមកត្រិះរិះតើវាសមទេ​ សកម្មភាពនេះ​ ធ្វើអីធ្វើទៅ​ តែនេះយកមកផុស​សាធារណណ:​ វាសមអត់ក្នុងភាពជា​សិល្បៈ សមអត់ក្នុងភាពជាមនុស្សស្រី​ គិតឲ្យបានស៊ីជម្រៅតិចទៅ​ មុខមាត់​កិត្តិយសអ្នកណា​ មិនមែនមុខមាត់​ កិត្តយសខ្ញុំទេ​ វាបង្ហាញអីខ្លះ។

យ៉ាងណាមិញ ក្រោយការបញ្ចេញយោបល់បុរសខាងលើហើយ ស្រាប់តែលេចចេញនូវមតិចម្រូងចម្រាស់​រហូតសាម៉ីខ្លួន​សង្សារ សុភិទិ បានចេញមុខឆ្លើយតបទៅកាន់បុរសខាងលើ ដែលបានរិះគន់ខ្លួន​ ដោយស្រីស្អាត ឡង​ម៉ាននីន​ បានបញ្ចេញសារតបត្រឡប់ទៅវិញថា៖ អ្នកចេះដឹងនៅស្រុកខ្ញុំមួយចំនួន​ តាំងខ្លួនជាមនុស្ស​ មិនចេះមានកំហុស​ តាំងខ្លួនជាមនុស្សល្អ​ តាំងខ្លួនជាអ្នកចេះដឹង​ ចាំចាប់កំហុសគេ​ ដើម្បី​ មិនមែនរិះគន់ដើម្បីស្ថាបនាទេ​ តែរិះគន់ដើម្បីល្បី​ ស្រីស្អាតរូបនេះបានបន្តទៀតថា​ ជួយលើកអំពើល្អ99.9% ពួកខ្ញុំទៅនិយាយផងពូ ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular