Monday, November 4, 2024
Homeសិល្បៈកម្សាន្តហាងកាហ្វេមួយគូរគំនូរតុក្កតានារីបុរាណខ្មែរមិនសមទំនងទទួលរងការរិះគន់

ហាងកាហ្វេមួយគូរគំនូរតុក្កតានារីបុរាណខ្មែរមិនសមទំនងទទួលរងការរិះគន់

- Advertisement -
toppostmedia

ភ្នំពេញ៖ នៅក្នងបណ្តាញសង្គមបានលេចេញជាមតិចម្រុះ​ បន្ទាប់ពីហាងាកាហ្វេ​ «ណ coffe» បានបញ្ចេញរូបភាព​ គំនូរនារីបុរាណខ្មែរ​ រួមមាន​ នាង​ សីតា,​ ព្រះនាង​ ឥន្រ្ទទេវី​ និងនាង ទាវ​ បានបង្ហាញពីឥរិយាបថមិនសមទំនង​ រហូតធ្វើឲ្យមានការរិះគន់ព្រោងព្រាត ក្នុងនោះមានដូចជាលោក​ស្រី ចន​ ច័ន្ទលក្ខិណា​ និងផេកក្រុមព្រះសូរិយា​ ជាដើម។

ការបញ្ចេញរូបភាពពីហាងកាហ្វេខាងលើគឺចំថ្ងៃ​ ៨មីនា សិទ្ធិនារីអន្តរជាតិ ​ដែលការបញ្ចេញរូបភាពនេះ​ ក្រោម​ប្រធានបទគំនូរ​ រឹងមាំ​ ទាន់សម័យ​ ឯករាជ្យ​ ។ លោកស្រីចន​ ច័ន្ទលក្ខិណា​ បានប្រតិកម្មថា​ កុំឆ្ងល់ថាហេតុអ្វីបានក្រសួងមានការតឹងរឹង ជាការគូររូបត្លុកដើម្បីទាក់ទាញក្នុងការធ្វើទីផ្សារ តែត្រូវគិតពីសីលធម៌ និងតំលៃនៃវប្បធម៌ផង។ ដោយឡែកចំពោះផេក ក្រុម​ ព្រះ​សូរិយាវិញ ក៏បានលើកឡើងដែរថា​ លើសពេកហើយទេដឹង​ !!!! នេះមិនមែនជាកាយវិការរបស់ស្ត្រីខ្មែរពីសម័យបុរាណទេ ។

អរគុណដែលចេះរកនឹកយកមកបង្ហាញពីទម្រង់សម្លៀកបំពាក់ជាលក្ខណៈខ្មែរ​ តាមសម័យកាល​ ។

សម្តេចតេជោទើបថ្លែង រឿងសម្លៀកបំពាក់ខុសទម្រង់ដើម​ ធ្វើអ្វីឲ្យរក្សាក្នុងទម្រង់ជាខ្មែរ​ កុំឲ្យច្រលំជាមួយប្រទេសជិតខាង​ បើផ្សព្វផ្សាយខុស​ កុំផ្សព្វផ្សាយល្អជាង​ នេះជាប្រសាសន៍របស់សម្តេច​។

តើប្រិយមិត្តយល់យ៉ាងណា​ ចំពោះរូបភាពបែបត្លុកខាងក្រោមនេះ​ ដែលយកសុទ្ធតែកំពូលស្រ្តីខ្មែរពីសម័យអតីតកាលមកបង្ហាញក្នុងទម្រង់កាយវិការបែបមិនសមរម្យសោះ​ ។

ព្រះនាងឥន្រ្ទទេវី​ ជាព្រះសាកលវិទ្យាធិការិនីមុនគេ, នាងសិតា​ ជាតួអង្គដ៏សំខាន់ក្នុងរឿងរាមកេរ្តិ៍​, នាងទាវ​ ជាតួឯកក្នុងរឿងទុំទាវ​ សុទ្ធតែតំណាងអោយស្ត្រីខ្មែរ​ គ្រប់ជំនាន់​ ទាំងអស់។

ផ្ទុយពីមតិរិះគន់ក៏មានអ្នកខ្លះបានកោត​សរសើរពីគំនិតច្នៃប្រឌិតចំពោះរូបភាពមួយនេះ​ ដោយបានលើកឡើងថា​ អ្វីទៅជាភាពឆ្នៃប្រឌិត​ ? អ្នកដែលគោរពស្រឡាញ់​ បានជួយផ្សព្វផ្សាយអ្វីខ្លះហើយ​ ដើម្បីអោយគេស្គាល់​ ពីប្រពៃណី​ និង​ វប្បធម៌ខ្មែរ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular