Thursday, November 14, 2024
Homeសិល្បៈកម្សាន្តទឹកចិត្តល្អប្រពៃ​ នាយពាក់មី​ ចំពោះស្រ្តីពិការភ្នែកម្នាក់ចំ​ថ្ងៃឡើងផ្ទះខ្លួនជូន​ឪពុកម្តាយ​

ទឹកចិត្តល្អប្រពៃ​ នាយពាក់មី​ ចំពោះស្រ្តីពិការភ្នែកម្នាក់ចំ​ថ្ងៃឡើងផ្ទះខ្លួនជូន​ឪពុកម្តាយ​

- Advertisement -
toppostmedia

ភ្នំពេញ៖ បើនិយាយដល់តារាកំប្លែងដែលមានប្រជាប្រិយភាព និងមានកេរ្ដិ៍ឈ្មោះល្បីល្បាញ នៅក្នុងវិស័យសិល្បៈ មហាជនប្រាកដជានឹកឃើញដល់តារាកំប្លែង គឺលោក ពាក់មី ហើយលោកមិនត្រឹមតែមានវោហារសព្ទ មិនចេះរីងស្ងួតនោះទេ លោកថែមទាំងមានអាជីពជាតារាចម្រៀងថែមទៀតផង ដែលតែងតែបម្រើទស្សនីយភាពដល់មហាជន ឲ្យផ្ទុះសំណើច ជាមួយការលេងកំប្លែងរបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ កាលពីកន្លងទៅថ្មីៗនេះ តារាកំប្លែងបានបង្ហាញជាមួយវីដេអូ និងរូបភាពខ្លះៗក្នុងការសាងសង់គេហដ្ឋានថ្មី នៅឯខាងអ្នកលឿង ជូនដល់ឪពុកម្ដាយក្មេក យ៉ាងធំនឹងប្រណិតភាព ជាមួយម៉ូតរចនាក្បូក្បាច់បុរាណបែបខ្មែរ ទាំងការតុបតែង និងផ្ទៃទាំងមូលនៃផ្ទះគឺពិតជាមានសោភណ្ឌភាពស្រស់ស្អាត ស្រស់ស្រាយខ្លាំងណាស់ ដែលលោកនឹងគ្រួសារបានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មី ជូនដល់ឪពុកម្ដាយក្មេកកាលពីម្សិលមិញនេះ។

លើសពីនេះ លោកបានបញ្ជាក់ប្រាប់មកថា លោកបានប្រាក់មកសាងសង់ផ្ទះ ឲ្យអ្នកមានគុណទាំងសងខាងនោះ គឺលោកបានចំណូលពីខាងសិល្បៈ ដែលបងប្អូនខាងសិល្បៈជួលរូបលោក ហើយលោកបានសន្សំទុកដើម្បីសាងសងផ្ទះថ្មីល្អមួយជូនដល់លោកអ្នកមានគុណបានរស់នៅស្រួស។

យ៉ាងណាមិញនៅក្នុងកម្មវិធីឡើងផ្ទះនេះផងដែរ​ វីដេអូមួយរបស់នាយពាក់មីទទួលបានចាប់​ អារម្មណ៍​និង​ សរសើរយ៉ាងខ្លាំង​ ក្រោយពីលោកបានផ្តល់ឪកាសអោយបងស្រីជនពិការភ្នែកម្នាក់ឡើងច្រៀងដើម្បីសុំជំនួយថវិការខ្លះ​ ហើយលើសពីនេះនាយពាក់មីថែមទាំងជួយ​ឧបត្ថម្ភ​ថវិកាផ្ទាល់ខ្លួនចំនួន50មឺនថែមទៀត៕​

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular