ភ្នំពេញឋ៖ កាលពីកន្លងទៅថ្មីៗនេះ កម្មវិធី Mister Supranational Cambodia បានរកឃេីញម្ចាស់មកុដថ្មីហេីយ ក្រោយការប្រកួតយ៉ាងស្វិតស្វាងអស់រយពេលជាង1ខែគឺបានទៅបេក្ខជនតំណាងអោយខេត្ត ពោធិ៍សាត់ លោក វន សិលាដែលនេះជាការបន្តដំនែងពីលោក ឡៅ បញ្ញា ជាម្ចាស់តំណែងឆ្នាំ2022។ ។
ជាមួយនឹងជ័យជន្នះទទួលបានតំណែងថ្មី គេសង្កេតឃេីញថាមហាជនជាច្រេីន ជាពិសេស ទស្សនិកជនដែលនិយមតាមវ័យប្រលងបុរសឯកនៅកម្ពុជា បានបញ្ចេញមតិអបអរសាទរ ដល់លោក វន សិលាដែលក្លាយជា បុរសឯកកម្ពុជាបន្ទាប់នាឆ្នាំនេះ។ អ្វីដែលសំខាន់មហាជនបានសរសេីរព្រោងព្រាតនូវ រូប សម្បត្តិ ដ៏ស្រស់សង្ហានិងភាពវៃឆ្លាតរបស់បុរសឯករូបនេះ។
ស្របជាមួយការបញ្ចេញយោគបល់ អបអរសាទរចំពោះម្ចាស់តំណែងថ្មីហេីយ ងាកទៅមេីលលោក ឡៅ បញ្ញាម្ចាស់តំណែង Mister Supranational Cambodia 2022បានរងការបញ្ចេញមតិវែកញ៉ែកជាខ្លាំង ខណះដែលគេសង្កេតឃេីញថាលោកបាន ពុំបានដោះមកុដដែលពាក់នៅលេីក្បាលរបស់ខ្លួនប្រគល់ជូនទៅម្ចាស់ តំណែងថ្មីឡេីយពោលគឺឡៅ បញ្ញាបានត្រឹមតែ បំពាក់ឆៀង និង ប្រគល់ពានរង្វាន់តែប៉ុណ្ណោះរីឯមកុដវិញគឺ ពុំបានបំពាក់ជូនឡេីយ។
យ៉ាងណាមិញ ក្រោយការបញ្ចេញមតិវិភាគពីមហាជន ព្រោងព្រាតហេីយនោះ ខាងកម្មវិធី Mister Supranational Cambodia ក៏បានចេញមុខបកស្រាយភ្លាមៗផងដែរថា 📍សម្រាប់អ្នកគាំទ្រដែលមានចម្ងល់ទាក់ទងនឹងការមិនបំពាក់មកុដរបស់ Mister Supranational Cambodia 2022 👑 ទៅទៅម្ចាស់ជយលាភីថ្មី Mister Supranational Cambodia 2023
យើងសូមបញ្ជាក់ថាមកុដរបស់កម្មវិធី Mister Supranational Cambodia Organization
គឺជាមកុដសម្រាប់បំពាក់ជាការអបអរសាទរនៃការបង្កើតកម្មវិធីឆ្នាំដំបូង
គ្រងដោយបេក្ខភាពឆ្នាំដំបូងតែប៉ុណ្ណោះ
សម្រាប់ចាប់ពីឆ្នាំនេះតទៅនឹងមិនមានការបំពាក់មកុដទៀតនោះទេគាត់បន្ត
_ដោយយើងរក្សាគោលការណ៍ International Mister Supranational Organization ដែលបានកំណត់
( បញ្ជាក់ ) មកុដបង្កើតឡើងនៅឆ្នាំដំបូងសម្រាប់អបអរពីការផលិតកម្មវិធីឆ្នាំដំបូងដែលយើងបានចូលរួមក្នុងកម្មវិធីដ៏ធំរបស់ពិភពលោក Mister Supranational Cambodia 2023៕